Monday, November 24, 2025
Homeព័ត៌មានជាតិរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានស្ពានបេតុង

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានស្ពានបេតុង

ខេត្តកំពង់ចាម ៖ ព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ លោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអមដំណើរលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម សួស គង់ រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ និងមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទជាច្រើនរូបទៀត បានអញ្ជើញចុះទៅពិនិត្យការដ្ឋានសាងសង់ ស្ពានបេតុងមួយកន្លែង ស្ថិតនៅក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ស្ពានបេតុងថ្មីដែលកំពុងសាងសង់មួយនេះ មានប្រវែង១២៦ម៉ែត្រ ទទឹង១០ម៉ែត្រ កម្ពស់១២,៦០ម៉ែត្រ។ ជាមួយនេះ ក្រុមការងារ ដែលដឹកនាំដោយលោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង៥៣០ម៉ែត្រផងដែរ។

គួរបញ្ជាក់ថា ស្ពានបេតុងថ្មីមួយនេះ បានចាប់ផ្តើមសាងសង់ កាលពីអំឡុងខែមីនា ឆ្នាំ២០១៩ កន្លងទៅ ដោយប្រើប្រាស់ថវិកាជាតិ ជាគម្រោងពហុឆ្នាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ២០១៨-២០១៩។ លទ្ធផល សម្រេចបានប្រមាណ៤៥ភាគរយហើយ ហើយគ្រោងនឹង សាងសង់ឱ្យរួចរាល់នៅចុងឆ្នាំ២០១៩ ខាងមុខនេះ៕

RELATED ARTICLES