Monday, November 24, 2025
Homeព័ត៌មានជាតិឈ្ងោករើសសារុងសោះហ្នឹង... គាត់មកពីក្រោយ ស្រែកសឹងភ្លាត់មាត់

ឈ្ងោករើសសារុងសោះហ្នឹង… គាត់មកពីក្រោយ ស្រែកសឹងភ្លាត់មាត់

ខេត្តព្រះសីហនុ ៖ បុរសជាមេការសំណង់ម្នាក់ឃើញនារីជាកម្មករសំណង់ កំពុងនៅក្នុងបន្ទប់ស្នាក់នៅតែម្នាក់ឯង ក៏បែកគំនិតលបចូលទៅចាប់ឱបពីក្រោយ រួចប្រើដៃលូករាវស្ទាបសព្វពេញរាងកាយ ធ្វើឱ្យនារីរងគ្រោះប្រឹងរើបម្រះរួចស្រែកឆោឡោផ្អើលដល់កម្មករដូចគ្នាចូលមកជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើ យកទៅប្រគល់ឱ្យសមត្ថកិច្ច។

ករណីប្រុសព្រានបៀតបៀនកេរខ្មាសស្រីនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ស្នាក់នៅរបស់នារីរងគ្រោះ ស្ថិតក្នុងការដ្ឋានសំណង់១កន្លែង ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាជនជាតិចិននិងមានតួនាទីជាមេការសំណង់ក្នុងទីតាំងកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ ក៏មិនស្គាល់អត្តសញ្ញាណដូចគ្នា គ្រាន់តែដឹងថាជាកម្មករសំណង់ស្នាក់នៅបន្ទប់កើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះកំពុងស្នាក់នៅក្នុងបន្ទប់តែម្នាក់ឯង លុះខណៈដែលនាងកំពុងឱនឈ្ងោករើសសារុង ក៏ស្រាប់តែលេចមុខជនសង្ស័យខាងលើបានលបចូលមកពីក្រោយធ្វើសកម្មភាពចាប់ឱបរួចប្រើដៃលូកស្ទាបរាវសព្វខ្លួនប្រាណនារីរងគ្រោះ ធ្វើឱ្យនារីរងគ្រោះភ័យស្លន់ស្លោប្រឹងរើបម្រះគេចចេញមកក្រៅស្រែកឆោឡោផ្អើលដល់ក្រុមកម្មករនៅក្បែរនោះ មកជួយអន្តរាគមន៍ភ្លាមៗ។

ទោះជាយ៉ាងនេះក្តី តាមប្រភពពីកម្មករខ្មែរដូចគ្នា បានបញ្ជាក់ឱ្យដឹងថា ក្រោយកើតហេតុ បុរសសង្ស័យជនជាតិចិនរូបនោះបានព្យាយាមប្រកែកថា ខ្លួនមិនបានប្រព្រឹត្តអ្វីដូចការចោទប្រកាន់របស់នារីរងគ្រោះនោះទេ។ ប៉ុន្តែភាគីនារីរងគ្រោះបានអះអាងយ៉ាងច្បាស់ថា បុរសជនជាតិចិនរូបនេះពិតជាបានចូលមកចាប់ឱបលូកស្ទាបបំពានលើរាងកាយនាងមែន ខណៈដែលនាងកំពុងឱនរើសសារុងនៅក្នុងបន្ទប់ស្នាក់នៅ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានចុះនាំខ្លួនបុរសជនជាតិចិនខាងលើ មកធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES