ភ្នំពេញ៖ ទីបំផុត ជោគវាសនារបស់អភិបាលខេត្តតាកែវ លោកឡាយ វណ្ណៈ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ១៣ឆ្នាំ ក្រោមការចោទប្រកាន់ពីបទឃាតកម្មតាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ។
ជាមួយគ្នានោះ បងប្រុសបង្កើតលោកឡាយ វណ្ណៈ គឺលោកឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ដាក់ពន្ធនាគារ១០ឆ្នាំ , ចំណែកឈ្មោះ ជឹម វុធ និង ម៉ែន សាម៉ៃ ដាក់ពន្ធនាគារម្នាក់ៗ រយៈពេល២ឆ្នាំ ពីបទលាក់កំបាំងតម្រុយ៕
