Monday, November 24, 2025
Homeព័ត៌មានជាតិប្រុសសុីនំហើយ ដើរចេញពីបន្ទប់ធ្វើមិនដឹង... ស្រីតាមទារលុយ

ប្រុសសុីនំហើយ ដើរចេញពីបន្ទប់ធ្វើមិនដឹង… ស្រីតាមទារលុយ

ខេត្តស្វាយរៀង ៖ បុរសម្នាក់បានលួងលោមនាំនារីខារ៉ាអូខេម្នាក់ឡើងផ្ទះសំណាក់រួមរ័ក ដោយសន្យាថានឹងឱ្យលុយកាក់ខ្លះជាថ្នូរ លុះព្រមព្រៀងគ្នារួចហើយ ក៏ដឹកដៃគ្នាឡើងផ្ទះសំណាក់រួមរ័កយ៉ាងត្រេកត្រអាលស្កប់ស្កល់រួច ស្រាប់តែខាងប្រុសបែកគំនិតចង់ស៊ីនំអត់ឱ្យលុយ ក៏រៀបចំស្លៀកពាក់យ៉ាងប្រញាប់ប្រញាល់ រួចក៏ដើរចេញពីបន្ទប់ធ្វើមិនដឹងបំណងគេចខ្លួន ជាហេតុធ្វើឱ្យខាងស្រីខឹងសម្បានឹងប្រុសកំហូចស៊ីនំរួចមិនព្រមឱ្យលុយ ក៏ស្រែកឆោឡោធ្វើឱ្យខាងប្រុសស្ទុះមកវ៉ៃខាងស្រី១ដៃចំក្បាល ផ្អើលដល់សមត្ថកិច្ចចុះវាយខ្នោះទាំងយប់។

ករណីស៊ីនំអត់ឱ្យលុយហើយ ថែមទាំងប្រើហិង្សាដាក់ម្ចាស់នំទៀតនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចបន្ទប់លេខ១៥ ផ្ទះសំណាក់យីហោបាវិតឋានសួគ៍ មានទីតាំងស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរឿងស៊ីនំអត់ព្រមឱ្យលុយ រួចបង្កហិង្សាទៀតនេះ មានឈ្មោះហ៊ាង រ៉ា អាយុ៣២ឆ្នាំ មុខរបរជាបុគ្គលិកកាស៊ីណូក្រោន ស្នាក់នៅសង្កាត់បាវិត ក្រុងបាវិត និងមានស្រុកកំណើតនៅភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

ចំណែកនារីរងគ្រោះ មានឈ្មោះ ស.ន អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេយីហោផ្ការីកក្នុងសួនជាយដែន ស្នាក់នៅក្រុងបាវិត  និងមានស្រុកកំណើតនៅភូមិស្មាច់មានជ័យ ឃុំស្មាច់មានជ័យ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ ជនសង្ស័យនិងនារីរងគ្រោះបានចូលដេកផ្ទះសំណាក់យីហោឋានសួគ៍ បន្ទប់លេខ១៥ ដោយការព្រមព្រៀងគ្នា និងបានចរចាតម្លៃថ្លៃថ្នូរត្រឹមត្រូវទៀតផង។ ស្រាប់តែបន្ទាប់ពីរួមរក័រួច ខាងប្រុសបែរជាចង់លេងខ្សែលើ ដោយដើរចេញពីក្នុងបន្ទប់ធ្វើមិនដឹង ជាហេតុធ្វើឱ្យនារីរងគ្រោះខឹងក៏បានតាមទៅទារលុយពីបុរសរូបនោះ ស្រាប់តែបុរសខាងលើមិនត្រឹមតែចង់ស៊ីនំមិនឱ្យលុយហើយ នៅបានបង្កហិង្សាដាក់ម្ចាស់នំទៀត ដោយជនសង្ស័យបានវាយនារីរងគ្រោះ១ដៃចំក្បាល ធ្វើឱ្យនារីរងគ្រោះស្រែកឡាំប៉ា បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីបំពេញសុំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES