Monday, November 24, 2025
Homeព័ត៌មានជាតិស្នេហាចតុកោណ!!! ប្តីលួចប្រពន្ធគេ ប្រពន្ធតាមទាន់ស្រីប្តី មិត្តស្រីឯង

ស្នេហាចតុកោណ!!! ប្តីលួចប្រពន្ធគេ ប្រពន្ធតាមទាន់ស្រីប្តី មិត្តស្រីឯង

ភ្នំពេញ ៖ ស្ត្រីម្នាក់ទើបនឹងសម្រាលកូនបាន៣ខែបានអះអាងថា ខ្លួនបានតាមទាន់ប្តីកំហូចកំពុងបើកឡានដឹកស្រីស្នេហ៍ ធ្វើឱ្យនាងឈឺចាប់យ៉ាងខ្លាំង ជាពិសេសអ្វីដែលនាងហួសចិត្តបំផុតនោះ គឺស្រីស្នេហ៍របស់ប្តីនោះគឺជាមិត្តភក្តិរបស់នាងដែលហ៊ានលួចស៊ីប្តីនាងទាំងដែលនាងនោះ មានប្តីមានកូននៅជ្រងោ។

អ្នកនាងពៅ លីតា

រឿងរ៉ាវប្រពន្ធតាមទាន់ប្តីបើកឡានដឹកស្រីស្នេហ៍ជាមិត្តស្រីរបស់ប្រពន្ធ និងជាប្រពន្ធគេ ក្លាយជារឿងស្នេហាចតុកោណនេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីព្រលប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីស្ត្រីជាប្រពន្ធបានទម្លាយវីដេអូខាងលើតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង។

ភាគីស្ត្រីជាប្រពន្ធដែលទម្លាយវីដេអូតាមទាន់ប្តីមានស្រីនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានឈ្មោះពៅ លីតា។ ចំណែកបុរសជាប្តី ក៏មិនស្គាល់អត្តសញ្ញាណដូចគ្នា។  ដោយឡែកនារីជាស្រីស្នេហ៍របស់បុរសជាប្តីត្រូវភាគីស្ត្រីជាប្រពន្ធទម្លាយប្រាប់ថា ជាមិត្តភក្តិរបស់នាង ហើយក៏ជាមនុស្សស្រីមានប្តីនិងមានកូនរួចទៅហើយទៀតផង។

ប្តីដែលលួចលាក់ទាក់ទងស្រី

កាលពីវេលាម៉ោង៦និង៥៤នាទីព្រលប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩  ស្ត្រីជាប្រពន្ធឈ្មោះពៅ លីតា បានបង្ហោះវីដេអូឃ្លីបមួយរយៈពេល២នាទីនិង០៧វិនាទី និងរូបថត២សន្លឹក (ប្តីនិងស្រីស្នេហ៍)។

យោងតាមវីដេអូខាងលើដែលត្រូវបានចែករំលែក (Share) យ៉ាងព្រោងព្រាតពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក គេឃើញស្ត្រីជាប្រពន្ធដើមបានកាន់ទូរស័ព្ទថតវីដេអូ ចំណែកស្ត្រីជាម្តាយក្មេក (ម្តាយបង្កើតរបស់ប្តី) កំពុងបីចៅតូចអាយុ៣ខែដើរសំដៅរថយន្ត១គ្រឿង ម៉ាកព្រូស ពណ៌ស  ពាក់ស្លាកលេខត្បូងឃ្មុំ 2A-7747 ដែលមានមនុសប្រុសស្រី២នាក់ ពាក់អាវពណ៌ក្រហមដូចគ្នា កំពុងនៅក្នុងរថយន្ត។

ស្ត្រីដែលប្រពន្ធដើមអះអាងថា យកប្តិ

លុះគ្រាន់តែទៅដល់រថយន្តនោះភ្លាម គេឃើញស្ត្រីជាម្តាយដែលកំពុងបីចៅតូចក្នុងដៃបានស្ទុះទៅបើកទ្វារ សួរនាំកូនប្រុសបង្កើតរបស់ខ្លួនថា ហេតុអ្វីបានជាធ្វើរឿងបែបនេះ? ផិតក្បត់ប្រពន្ធមិនមើលថែកូន  បែរជាមកលួចលាក់នាំស្រីដើរលេងទៅវិញ? បន្ទាប់មកស្ត្រីជាម្តាយក៏ងាកទៅសួរនាំស្ត្រីរូបស្រស់ដែលកំពុងអង្គុយនៅក្នុងរថយន្តថា ហេតុអ្វីធ្វើបែបនេះ? អាសូរកូនក្មេងនេះផង។

បន្ទាប់មកដោយសារតែទប់កំហឹងមិនបាន ទើបស្ត្រីជាម្តាយក៏បានទះកំផ្លៀងស្ត្រីរូបនោះ១ដៃ រួចសួរថា “មីនាងឯងក្រែងមានប្តីមានកូនហើយ ម៉េចបានតាមយកប្តីគេអ៊ីចឹង? កូនមីងមានប្រពន្ធមានកូន មុខស្អាតបាតប៉ុណ្ណឹងដែរ រកប្តី១តែឯងអត់បានទេអី ដើរយកប្តីគេឱ្យគេកើតទុក្ខឈឺចាប់ដោយសារតែមីនាងឯងនេះ តើនាងឯងសប្បាយចិត្តណាស់ឬ?…”។

យ៉ាងណាគេឃើញស្ត្រីសង្ស័យជាស្រីស្នេហ៍ពាក់អាវក្រហមដែលនៅក្នុងរថយន្តនោះ មិនបានឆ្លើយតបអ្វីសូម្បីតែមួយម៉ាត់ ដោយបានត្រឹមតែខ្ទប់មុខយំតែប៉ុណ្ណោះ។

ជាមួយនេះដែរ ស្ត្រីជាប្រពន្ធដែលតាមទាន់មិត្តស្រីលួចប្តីនោះក៏បានសរសេរសាររៀបរាប់ក្នុងគណនីហ្វេសប៊ុករបស់នាងថា “មីស្រីល្អអ្ងែងមានប្តីមានកូនហើយម៉េចអ្ងែងមកយកប្តីអញទៀតមីឆ្កែចរិតអ្ងែងអន់ជាងឆ្កែទៅទៀតហើយមនុស្សប្រុសម្នាក់នេះក៏គ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំទៀតដែរមនុស្សក្បត់អញចាំតែមើលទេថាវាក្បត់ប្តីក្បត់កូនទៅយកអ្ងែងកើត បើវាក្បត់អ្ងែងទៅយកអ្នកផ្សេងអញចាំតែសើចទេបើអ្ងែងមិនស្គាល់អញមិនឈឺចាប់ទេ តែងែងធ្លាប់ជាមិត្តភក្តិអញអ្ងែងហ៊ានយកប្តីអញទៅរួចមុខមាត់ងែងស្អាតបាតតែចរិតងែងថោកមិនស្មើនឹងឆ្កែ បងប្អូនជួយស៊ែរម្នាក់មួយឱ្យវាបានល្បីផង…”។

ម្ចាស់គណនីខាងលើបានបន្តថា “មិនអាណិតកូនទើបនឹងកើតបាន៣ខែ…”, “នេះហើយមីស្រីយកប្តីគេទាំងដែលខ្លួនមានប្តីមានកូន ហើយនៅមកយកប្តីគេទៀត សាហាវណាស់ស្រីផិតប្តី ស្រីកាកី…”, “ស៊ូមានឈ្មោះមេម៉ាយចំណាយមាត់ញាតិ ក៏ប្រសើរជាងស៊ូទ្រាំនៅនឹងប្តីចោលម្សៀតមារយាទពាល…”។

បន្ទាប់ពីរឿងរ៉ាវខាងលើ ត្រូវស្ត្រីដែលអះអាងជាប្រពន្ធខាងលើទម្លាយធ្វើឱ្យខ្ចរខ្ចាយពេញក្នុងបណ្តាញសង្គមហ្វេសប៊ុកមកនៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៩ បុរសជាប្តីបានបង្ហោះសារឆ្លើយតបតាមរយៈគណនីផ្ទាល់ខ្លួនឈ្មោះ Pov Keyboard ដែលមានខ្លឹមសារថា “វាគ្មានអាណាល្អជាងអាណាទេកុំគិតថាខ្លួនុឯងល្អ ហើយវាគ្មានមនុស្សណាដែរមិនចេះខុសទេសូម្បីតែឆ្កែវាមិនដឹងអីក៏វាខុសដែរហើយមួយទៀតខ្ញុំធ្វើអីដាក់គ្រួសារអ្នកឯងបានជាអ្នកឯងមកថាឱ្យខ្ញុំអាតៃហោងប្រយ័ត្នអាតៃហោងហ្នឹងធ្លាក់ទៅលើគ្រួសារអ្នកឯងវិញព្រោះខ្ញុំមិនបានមានរឿងជាមួយគ្រួសារអ្នកឯងទេរឿងគ្រួសារខ្ញុំទេ។(ខឹងស្អប់បាន)តែហាមជេរប្រមាថប្រយ័ត្នធ្លាក់ទៅលើគ្រួសារអ្នកឯងវិញ ហាសហារឿងគេសោះ…”។

លុះមកដល់ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៩ ភាគីស្ត្រីជាប្រពន្ធឈ្មោះពៅ លីតា បានបង្ហោះសារមួយតបទៅប្តីវិញដែរថា “នេះហើយអាប្រុសល្អ អ្នកណាក៏ខុសមែន តែអ្នកឯងនេះខុសលក្ខណៈថោកទាបលួចទាក់ទងទៅកើតសូម្បីតែមិត្តភក្តិរបស់ប្រពន្ធខ្លួនឯង ហើយមីស្រីហ្នឹងក៏ថ្លៃថ្នូរហួសដែរ ច្រាស់ចូលកើតសូម្បីតែប្តីមិត្តភក្តិឯង  ហើយវាថាសុខចិត្តធ្វើជាស្រីលួច លាក់ក៏បានលើសហើយនាង…”។

ជុំវិញរឿងស្នេហាចតុកោណដ៏ចម្រូងចម្រាស់ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនបុរសជាប្តី និងស្ត្រីដែលទទួលរងការចោទប្រកាន់ថា ជាជនទី៣ ទាក់ទងប្តីរបស់គេនោះបានទេ កាលពីម្សិលមិញ។

យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES