Monday, November 24, 2025
Homeព័ត៌មានជាតិសុទ្ធតែខ្លាំងប៉ះខ្លាំង មើលមុខចុះ មើលមុខឡើង...

សុទ្ធតែខ្លាំងប៉ះខ្លាំង មើលមុខចុះ មើលមុខឡើង…

ភ្នំពេញ ៖ បុរសម្នាក់ព្រោះតែឃើញគេសម្លឹងមើលមុខរបស់ខ្លួន ក៏មួម៉ៅក្តៅចិត្តបង្ករឿងឈ្លោះប្រកែករហូតឈានដល់ស្ទុះទៅទាញកាំបិតប៉័ងតោ កាប់ប្រហារគូទំនាស់១កាំបិតចំក្បាល បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចរោងកម្មករជីបម៉ុង ស្ថិតក្នុងក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះដែលត្រូវគូទំនាស់កាប់រយះក្បាល មានឈ្មោះសូត លៀង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ ស្នាក់នៅកន្លែងកើតហេតុ (រងរបួសក្បាលដេរចំនួន៥ថ្នេរ កំពុងសម្រាកនៅមន្ទីរពេទ្យសម្តេចឪ)។ ចំណែកជនដៃដល់ មានឈ្មោះឆែម សុផល ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ ធ្វើការនិងស្នាក់នៅកន្លែងកើតហេតុ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះបានដើរទៅមុជទឹកក្បែររោងស្នាក់នៅរបស់ជនសង្ស័យ ហើយបានឈរសម្លឹងមុខឌឺឱ្យជនសង្ស័យរហូតទាស់ពាក្យសម្តីគ្នា ទើបធ្វើឱ្យជនសង្ស័យផ្ទុះកំហឹងបានរត់ចូលទៅក្នុងរោងទាញកាំបិតប៉័ងតោកាប់ក្បាលជនរងគ្រោះ បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យសម្តេចឪ ដោយត្រូវគ្រូពេទ្យដេរមុខរបួសចំនួន៥ថ្នេរ។

ដោយឡែក ជនដៃដល់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួននាំមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។/

RELATED ARTICLES