Monday, November 24, 2025
Homeព័ត៌មានជាតិហេតុអីអូនមិនអាចស្នេហ៍បងដូចដើម...?

ហេតុអីអូនមិនអាចស្នេហ៍បងដូចដើម…?

ខេត្តបាត់ដំបង ៖ ប្តីប្រពន្ធ២នាក់រស់នៅមិនសូវចុះសម្រុងនឹងគ្នាសោះចេះតែកើតមានរឿងឈ្លោះប្រកែកមិនស្វាងរហូតដល់ភាគីស្ត្រីជាប្រពន្ធទ្រាំមិនបានក៏សុំលែងលះគ្នា ប៉ុន្តែភាគីបុរសជាប្តីចិត្តមិនដាច់តាំងពីបែកចែកផ្លូវគ្នាមកចេះតែមានវិបត្តិក្នុងចិត្តរហូត និងព្យាយាមតាមសុំប្រពន្ធជានាគ្នាវិញដែរ តែប្រពន្ធមិនព្រមទើបធ្វើឱ្យវិបត្តិកកស្ទះពេញទ្រូងដោះស្រាយមិនចេញក៏ជ្រើសយកវិធីគិតខ្លីចងកសម្លាប់ខ្លួនបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ករណីបុរសខូចចិត្តសុំប្រពន្ធផ្តើមស្នេហ៍ជាថ្មីវិញមិនបាន ក៏ដាច់ចិត្តចងកសម្លាប់ខ្លួននេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃ១៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្រុមទី៩ ភូមិដង្កោ ឃុំល្វា ស្រុកបវេល។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះថា សុខឿន អាយុ៣៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះកន្លងមកមានវិបត្តិផ្លូវចិត្តរឿងរួមរស់មិនចុះសម្រុងនឹងប្រពន្ធ និងត្រូវប្រពន្ធសុំបែកចែកផ្លូវរស់នៅផ្សេងគ្នា ដោយសារតែប្តីប្រពន្ធអ្នកទាំង២ ចេះតែកើតមានរឿងទាស់ទែងខ្វែងគំនិតគ្នាមិនឈប់ ជួបមុខមានតែរឿងឈ្លោះប្រកែក ទើបធ្វើឱ្យភាគីប្រពន្ធទ្រាំមិនបានក៏សុំបែកផ្លូវគ្នាដើររៀងខ្លួនទៅ។

ប្រភពដដែលបន្តថា តាំងពីបែកបាក់ប្រពន្ធមក ជនរងគ្រោះហាក់មានទឹកមុខស្រងូតស្រងាត់ខ្លាំងណាស់ និងចេះតែផឹកស្រាស្រវឹងសឹងរាល់ថ្ងៃ ព្រោះតែមិនដាច់អាល័យពីប្រពន្ធ។ ក្រោយមកជនរងគ្រោះក៏បានតាមទៅសុំប្រពន្ធជានាគ្នាវិញដែរ ប៉ុន្តែត្រូវប្រពន្ធប្រកែកមិនព្រមផ្តើមស្នេហ៍ជាថ្មីវិញដាច់ខាត ទើបធ្វើឱ្យជនរងគ្រោះខូចចិត្តកាន់តែខ្លាំងលើសដើម ហេតុអីអូនមិនអាចស្នេហ៍បងដូចដើម…?។

ប្រភពខាងលើបញ្ជាក់ថា នៅមុនពេលកើតហេតុដោយសារតែបាត់ជនរងគ្រោះមិនឃើញនៅផ្ទះតាំងពីថ្ងៃរសៀល ទើបក្រុមគ្រួសារនាំគ្នាដើរតាមរកជនរងគ្រោះពេញភូមិ តែរកមិនឃើញសោះ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែមានអ្នកភូមិប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួន ក៏រត់មក ប្រាប់ក្រុមគ្រួសារនិងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ចាក់ថា នៅលើដងខ្លួនជនរងគ្រោះមិនមាន ស្លាកស្នាមអ្វីទេ មានតែស្នាមនៅនឹងក ហើយ និងមានទឹកកាមហូរតាមប្រដាប់ភេទប៉ុណ្ណោះ។ តាមការសន្និដ្ឋានថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើខ្សែនីឡុងពណ៌ក្រហមចងកជាប់នឹងមែកដើមថ្កូវ បណ្តាលឱ្យដាច់ខ្យល់ស្លាប់។ មូលហេតុជនរងគ្រោះមានវិបត្តិផ្លូវចិត្តបែកបាក់ប្រពន្ធពេលសុំជាគ្នាវិញ ប្រពន្ធមិនព្រមយក ទើបជនរងគ្រោះសម្រេចចិត្តបញ្ចប់ជីវិតដោយខ្លួនឯងបែបនេះតែម្តង។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES