សៀមរាប ៖ បន្ទាប់ពីសិស្សស្រីម្នាក់ធ្វើដំណើរមកមណ្ឌលប្រឡងមិនទៀងពេល គឺក្រោយពេលដែលសិស្សឯទៀតចូលដល់បន្ទប់ប្រឡង១ម៉ោងទៅហើយ ស្រាប់តែប្រធានមណ្ឌលមិនអនុញ្ញាតឲ្យប្រលងនោះ នៅពេលនេះ អភិបាលនៃគណអភិបាលខេត្តសៀមរាប បានសម្របសម្រួលដើម្បីឲ្យនាងបានចូលប្រលងបានវិញហើយ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Sophal Battambang បានបង្ហោះសារថា “មកយឺតបន្តិចដល់ម៉ោងប្រាំបី គេមិនអោយចូលប្រឡងទោះមានហេតុផល ចុងក្រោយអរគុណលោកអភិបាលខេត្ត ទា សីហា ដែលជួយសម្របសម្រួល ដោយមានការជួយសម្របសម្រួលពីឯកឧត្តមទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក្មួយស្រីជា ចាន់ស្រីនាង ជាសិស្សរៀននៅវិទ្យាល័យអង្គរ ដែលមកប្រឡងយឺតបន្តិច ត្រូវបានអនុញ្ញាតិឲ្យចូលប្រឡងនៅមណ្ឌលប្រឡង វិទ្យាល័យ១០មករា ១៩៧៩ បានហើយ”។

គួរបញ្ជាក់ថា សិស្សស្រីឈ្មោះ ជា ចាន់ស្រីនាង ត្រូវបានប្រធានមណ្ឌលមិនអនុញ្ញាតឲ្យចូលប្រលង និងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ បន្ទាប់ពីនាងមកយឺតពេលចូលបណ្ឌលប្រលង។

សិស្សស្រីរូបនេះរៀននៅវិទ្យាល័យអង្គរ នឹងត្រូវមកប្រលងសញ្ញាបត្រទុតិយភូមិនៅមមណ្ឌលប្រលង វិទ្យាល័យ១០មករា ១៩៧៩៕
