Monday, November 24, 2025
Homeព័ត៌មានជាតិតែមួយដង្ហើមចង្រិត... ចាប់បានហើយ

តែមួយដង្ហើមចង្រិត… ចាប់បានហើយ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋានចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពចូលបន្ទប់ជួលលួចលុយនិងគ្រឿងអលង្ការ ខណៈដែលជនរងគ្រោះចូលបោកគក់ខោអាវក្នុងបន្ទប់ទឹក ហើយមិនបិទបន្ទប់របស់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង6និង45នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលលេខ16 ផ្ទះលេខ16 ក្នុងភូមិត្រពាំងថ្លឹង4 សង្កាត់ចោមចៅ1 ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះ មានឈ្មោះញិល សុខ ភេទប្រុស អាយុ21ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង4 សង្កាត់ចោមចៅ1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះខាត់ វិត ភេទស្រី អាយុ24ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង4 សង្កាត់ចោមចៅ1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានចូលទៅបោកគក់ខោអាវក្នុងបន្ទប់ទឹកដោយមិនបានបិតទ្វារដាក់គន្លឹះ ស្របពេលជនសង្ស័យមានគោលបំណងដើរលួចស្រាប់ផង ឃើញមានឱកាសល្អក៏លបចូលលួចកាបូបដៃលូកយកលុយនិងគ្រឿងអលង្ការអស់ រួចទុកកាបូបវិញហើយគេចខ្លួនបាត់ពេលដែលជនរងគ្រោះដឹងថាបាត់ ទើបរាយការណ៍ប្រាប់សន្តិសុខដែលយាមនៅក្បែរនោះនិងរាយការណ៍បន្តទៅសមត្ថកិច្ចទើបចុះឃាត់មុខសញ្ញាបានតែម្តង។ សម្ភារៈបាត់បង់មានដូចជាលុយចំនួន380000ម៉ឺនរៀល និងចិញ្ចៀនមួយវង់តម្លៃ135ដុល្លារ។ 

បច្ចុប្បន្ន ជនសង្ស័យបានបញ្ចូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំកសាងសំណុំរឿងបញ្ជូនឡើងតុលាការចាត់ការតាមនិតិវិធី៕

RELATED ARTICLES