ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់កាបូបអ្នកដមណើរតាមផ្លូវ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភា្លមៗ យកមកសាកសួរនៅប៉ុស្តិ៍ប៉ូលិស។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចនៅចំណុចលើដងផ្លូវR5 (ម្តុំបឹងកក់) ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យមានឈ្មោះ ជនសង្ស័យឈ្មោះ ស៊ុយ ទ្រី ហៅ ទ្រី ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៩B E1 នៃវិទ្យាល័យឬស្សីកែវ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូត័ម៉ែត្រ លេខ៦ខណ្ឌឬស្សីកែវ រាជធានីពេញ។

ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង ដូចជា ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំផ ២០១០ លេខតួនិងម៉ាស៊ីន 8508967 (ជារបស់ជនសង្ស័យ)។ កាបូបយួរពណ៌កាកអំពៅចំនួន០១ ,លុយដុល្លារចំនួន៥០០$ , ទូរស័ព្ទចំនួន០១គ្រឿង ម៉ាកសាំស៊ុង A-50 ពណ៌ខ្មៅ និងលិខិតឆ្លងដែនកម្ពុជាចំនួន០១ក្បាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យខាងលើបានធ្វើសកម្មភាពឆក់កាបូពីអ្នកដំណើរតាមដងផ្លូវនៅចំណុចលើផ្លូវលេខ២៥៧កែង១៣៨z ក្រុមទី២៨ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ភ្លាមនោះក៏មានកម្លាំងល្បាតបានប្រទះឃើញ ក៏ប្រដេញតាមចាប់ខ្លួន នៅចំណុចលើដងផ្លូវR5 (ម្តុំបឹងកក់) ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ចាត់ការតាមនិតិវិធីច្បាប់៕