Monday, November 24, 2025
Homeព័ត៌មានជាតិផ្លាស់ប្តូរមុខងារមន្ត្រីយកជើងចង្អុលស្លាកលេខរថយន្ត "អនុប្រធានអង្គភាពចុះបញ្ជី និងផ្តល់បណ្ណបើកបរយានយន្ត" ឲ្យមកបម្រើការងារនៅ "ការិយាល័យកិច្ចការទូទៅ"

ផ្លាស់ប្តូរមុខងារមន្ត្រីយកជើងចង្អុលស្លាកលេខរថយន្ត “អនុប្រធានអង្គភាពចុះបញ្ជី និងផ្តល់បណ្ណបើកបរយានយន្ត” ឲ្យមកបម្រើការងារនៅ “ការិយាល័យកិច្ចការទូទៅ”

មន្ត្រីបម្រើការងារងារសាធារនៈដែលបានយកជើងចង្អុលស្លាកលេខរថយន្ត ហើយត្រូវបានមហាជនរិះគន់មិនសំចៃមាត់នោះ នៅពេលនេះប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តសៀមរាប ផ្លាស់ប្តូរមុខងារហើយ។

នៅក្នុងគណនីហ្វេសប៊ុករបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន បានបង្ហោះសារថា “ផ្ទេរភារកិច្ចមន្ត្រី​ឈ្មោះ​ “ស៊ីម​ សុផាត”​ ចេញពីមុខងារ​ជា​ “មន្ត្រីផ្តល់សេវាសាធារណៈផ្ទាល់​” ទៅជា​ “មន្ត្រី​រដ្ឋបាលទូទៅ​“ ដោយសារតែមន្ត្រីរូបនេះបានប្រព្រឹត្តិ​ នូវកំហុសឆ្គង​ តាមរយៈការប្រេីប្រាស់​ អាកប្បកិរិយា​ មិនសមរម្យ​ ក្នុងពេលផ្តល់សេវា ជូនប្រជាពលរដ្ឋ”។

ទំព័រហ្វេសប៊ុកដដែល បានបន្តថា “ប្រសិនបេីបងប្អូនប្រជាពលរដ្ឋ​ ជួបប្រទះនឹងការផ្តល់សេវា​សាធារណៈ​ ក្នុងវិស័យសាធារណការ​ និងដឹកជញ្ជូន​ ក្រោមអាកប្បកិរិយា​មិនសមរម្យ​ របស់មន្ត្រីយេីងខ្ញុំនោះ​ សូមមេត្តា​រាយការណ៍ដោយភ្ជាប់​ជាមួយ​ នឹងឈ្មោះ​មន្ត្រី អត្តលេខ​ ពេលវេលាកេីតហេតុ​ ទីតាំងផ្តល់សេវា​​ រូបភាព​ វីដេអូ​ និងភស្តុតាងផ្សេងៗ​ ដេីម្បីយេីងខ្ញុំពិនិត្យ​ ចាត់វិធានការតាមនីតិវិធី។ សូមអរគុណ!”។

ដោយឡែកក្នុងលិខិតបង្គាប់ការរបស់មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តសៀមរាប បានសម្រេច៖

ប្រការ១៖ ផ្ទេរភារកិច្ចលោកស្រីសុឹម សុផាត ពីអនុប្រធានអង្គភាពចុះបញ្ជី និងផ្តល់បណ្ណបើកបរយានយន្ត ឲ្យមកបម្រើការងារនៅការិយាល័យកិច្ចការទូទៅនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តសៀមរាប។

ប្រការ២៖ សាមីខ្លួនត្រូវមកបង្ហាញខ្លួននៅការិយាល័យកិច្ចការទូទៅ នៅរៀងរាល់ម៉ោងធ្វើការ។

ប្រការ៣៖ ការិយាល័យកិច្ចការទូទៅ អង្គភាពចុះបញ្ជី និងផ្តល់បណ្ណបើកបរយានយន្ត និងសាមីខ្លួន ត្រូវសហការអនុវត្តសចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពខ្ពស់៕

RELATED ARTICLES