Monday, November 24, 2025
Homeព័ត៌មានជាតិផ្ញើសារមកប្រាប់ប្តីថា "លាហើយ"... នាងក៏លាចេញទៅ គ្មានថ្ងៃត្រឡប់

ផ្ញើសារមកប្រាប់ប្តីថា “លាហើយ”… នាងក៏លាចេញទៅ គ្មានថ្ងៃត្រឡប់

ភ្នំពេញ ៖ ស្ត្រីម្នាក់នៅសុខៗក៏ផ្ញើសារទៅបុរសជាប្តីប្រាប់ថា “លាហើយ” រួចក៏សម្រេចចិត្តគិតខ្លី លោតសម្លាប់ខ្លួនពីលើចំណតរថយន្តអគារជាន់ទី៥នៃផ្សារទំនើប AEON 2 ស្ថិតក្នុងទឹកដីខណ្ឌសែនសុខ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។

ស្ត្រីគិតខ្លីដែលលោតសម្លាប់ខ្លួនពីលើដំបូលផ្សារទំនើបអ៊ីអន២ ត្រូវបានគេស្គាល់ឈ្មោះសុខ អេង អាយុ៣២ឆ្នាំ មានលំនៅផ្ទះលេខ១៨ៅ ស្ថិតក្នុងភូមិក្រុងថ្មី សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះខាងលើ ស្ថិតក្នុងសម្លៀកបំពាក់អាវយឺតដៃខ្លី ពណ៌ផ្កាឈូក សំពត់ខូវប៊យ បានឡើងទៅលើផ្សារទំនើបអ៊ីអន២ រួចក៏បន្តឡើងទៅកាន់ជាន់ទី៥ ដែលជាទីតាំងចំណងរថយន្តលើដំបូលនៃអគារផ្សារទំនើប រួចក៏លោតចុះមកក្រោមសម្លាប់ខ្លួនតែម្តង បណ្តាលឱ្យបោកទៅនឹងបេតុងស្លាប់នៅនឹងកន្លែងភ្លាមៗមួយរំពេច។

តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះខាងលើ បានបង្ហើបប្រាប់ថា ស្ត្រីរងគ្រោះដែលលោតធ្វើអត្តឃាតនេះ បានកើតមានជំងឺសរសៃ ប្រសាទប្រមាណជាង១ឆ្នាំមកហើយ ហើយនៅមុនពេលកើតហេតុ ពោលគឺនៅមុនពេលសម្រេចចិត្ត គិតខ្លីលោតសម្លាប់ខ្លួនពីលើដំបូលផ្សារទំនើបអ៊ីអន២នេះ ស្ត្រីរងគ្រោះបានផ្ញើសារ (Chat) ទៅកាន់ប្តីរបស់នាងយ៉ាងខ្លីថា “លាហើយ” រួចក៏លោតធ្វើអត្តឃាតតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យរួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារលោតចុះពីជាន់ទី៥ អគារផ្សារទំនើបអ៊ីអន២ប្រាកដមែន។

សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES