Monday, November 24, 2025
Homeព័ត៌មានជាតិដល់ពេលឪបង្កើតរត់បាត់... ទើបកូនស្រីព្រមទម្លាយរឿងប្រាប់ម្តាយមីង

ដល់ពេលឪបង្កើតរត់បាត់… ទើបកូនស្រីព្រមទម្លាយរឿងប្រាប់ម្តាយមីង

ខេត្តកំពង់ចាម ៖ បុរសល្មោភកាមម្នាក់បាននាំកូនស្រីបង្កើតរបស់ខ្លួនចូលព្រៃដើរគោះអង្ក្រងយកទៅលក់ លុះដល់ក្នុងព្រៃស្ងាត់ក៏បែកគំនិតសុំកូនស្រីបង្កើតខ្លួនឯងរួមរ័ក តែនាងមិនព្រម ស្រាប់តែបុរសជាឪពុកទុរយសបានធ្វើសកម្មភាពចាប់បង្ខំឱបថើបស្ទាបអង្អែលចុះឡើងៗទាំងកំរោល លុះខឹងនឹងកូនស្រីរើបម្រះក៏ដាល់១ដៃចូលក្បាលពោះបណ្តាលឱ្យចុកឆ្អល់រើលែងរួច ក៏ចាប់រំលោភរហូតដល់បានសម្រេចរួចក៏រត់គេចខ្លួនបាត់ស្រមោល។

ករណីឪបង្កើតល្មោភកាមចាប់បង្ខំរំលោភកូនស្រីខ្លួនឯងរហូតដល់បានសម្រេចនេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្នុងព្រៃខាងកើតភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯង មានឈ្មោះសៅ នឿន អាយុ៣៦ឆ្នាំ មុខរបរកសិករ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ស.ណ អាយុ១២ឆ្នាំ មុខរបរសិស្ស។ ឪពុកកូនអ្នកទាំង២ខាងលើស្នាក់នៅផ្ទះជាមួយគ្នាស្ថិតក្នុងភូមិឃុំកើត-ហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម្លូ បានទទួលព័ត៌មានពីស្ត្រីជាម្តាយមីងក្មេងស្រីរងគ្រោះ ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះសៅ នឿន ថាបានចាប់រំលោភកូនស្រីបង្កើតខ្លួនឯង (ក្មេងស្រីរងគ្រោះ) នៅចំណុចក្នុងព្រៃខាងកើតភូមិ គ្រាដែលជនសង្ស័យបាននាំកូនស្រីដើរចូលព្រៃទៅរកគោះអង្ក្រងលក់។

ក្រោយពីរំលោភកូនស្រីខ្លួនឯងហើយត្រឡប់មកដល់ផ្ទះវិញ នៅវេលាម៉ោង៤រសៀលថ្ងៃដដែល ជនសង្ស័យក៏បានរត់គេចខ្លួនបាត់ស្រមោល។ លុះមកដល់វេលាម៉ោង៨យប់ថ្ងៃដដែល ពេលដឹងថា ឪពុករត់គេចខ្លួនបាត់ ទើបក្មេងស្រីរងគ្រោះហ៊ានទម្លាយរឿងរ៉ាវមួយនេះប្រាប់គាត់ជាម្តាយមីងឱ្យបានដឹងរឿង និងឈានដល់ការប្តឹងសមត្ថកិច្ចតែម្តង។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ខណៈដែលម្តាយរបស់នាងមិននៅផ្ទះឪពុកក៏បាននាំនាងចូលព្រៃដើម្បីគោះសត្វអង្ក្រង យកមកលក់។

លុះពេលចូលដល់ព្រៃជ្រៅឃើញឱកាសស្ងាត់ល្អ់ឪពុកបានសុំនាងរួមរ័ក តែត្រូវនាងបដិសេធ ស្រាប់តែរំពេចនោះឪពុកក៏បានធ្វើសកម្មភាពចាប់ឱបថើបប៉ងអាក្រក់មកលើនាងធ្វើឱ្យនាងភ័យប្រឹងរើបម្រះ ស្រាប់តែត្រូវឪពុកដាល់នាង១ដៃចូលក្បាលពោះ បណ្តាលឱ្យចុកឆ្អល់រើលែងរួច ក៏ត្រូវឪពុកចាប់ដោះអាវរាវច្របាច់រំលោភនាងរហូតដល់បានសម្រេចតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ករណីនេះកម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍អូរម្លូ ដឹកនាំដោយលោកវរសេនីយ៍ត្រី ពៅ លឹមស៊ាង អធិការរងទទួលការងារព្រហ្មទណ្ឌ បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវស៊ើបអង្កេតនិងចងក្រងសំណុំរឿងតាមនីតិវិធី ព្រមទាំងបានដាក់កំលាំងតាមរុករកជនសង្ស័យផងដែរ។

ដោយឡែក ក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីពិនិត្យព្យាបាល”

RELATED ARTICLES