មន្ត្រីបម្រើការងារនៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបម្នាក់ ត្រូវបានមហាជនអ្នកលេងហ្វេសប៊ុករិញគន់មិនសំចៃមាត់ ខណៈដែលមន្ត្រីរូបនោះបានយកជើងទៅចង្អុលស្លាកលេខរថយន្តមួយគ្រឿង ខណៈម្នាស់បានយកទៅឆៀក។

មន្ត្រីដែលកំពុងរងការរិះគន់នេះ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ភេទស្រី មានវ័យប្រហែលជា៣០ឆ្នាំ។

នៅក្នុងរូបថតប៉ុន្មានសន្លឹកដែលបានបែកធ្លាយលើបណ្តាញសង្គមហ្វេសប៊ុកនោះ គេបានឃើញសកម្មភាពមន្ត្រីរូបនោះជាមួយនិងមន្ត្រីម្នាក់ទៀតជាបុរស បានឈរពីមុខកំពុងត្រួតពិនិត្យ ស្រាប់តែពេលនោះមន្ត្រីរូបនោះបានយកជើងឆ្វេងចង្អុលស្លាកលេខរថយន្ត ដែលមើលទៅមិនទំនងទាល់តែសោះ។

យ៉ាងណា រហូតមកដល់ពេលនេះ មន្ត្រីដែលកំពុងរងការិះគន់នេះ មិនទាន់ចេញមុខបកស្រាយបញញជាក់ឲ្យច្បាស់ពីមូលហេតុនេះឡើយ។

គួបញ្ជាក់ថា កន្លងមក ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានដាស់តឿនដល់មន្ត្រីក្រោមឱវាទ ឲ្យបម្រើសេវាកម្មសាធារណៈដោយយកចិត្តទុកដាក់ ធ្វើយ៉ាងណាឲ្យគោរពស្រលាញ់៕