Monday, November 24, 2025
Homeព័ត៌មានជាតិស្តាយរូបឆោមនាងណាស់... មិនគួរជួបរឿងនេះទេ

ស្តាយរូបឆោមនាងណាស់… មិនគួរជួបរឿងនេះទេ

ខេត្តកំពង់ឆ្នាំង ៖ នារីរូបស្រស់ចំនួន២នាក់ជាបុគ្គលិបម្រើការក្នុងហាងផឹកស៊ីមួយកន្លែង ទើបនឹងចេញពីធ្វើការងារកណ្តាលអធ្រាត្រ ជិះម៉ូតូដឹកគ្នាទៅផ្ទះក៏ត្រូវរថយន្ត១គ្រឿងបើកមកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ កាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខធានាគារ ABA ស្ថិតក្នុងក្រុងកំពង់ឆ្នាំង។

នារីរងគ្រោះទាំង២នាក់ដែលត្រូវរថយន្តបុករងរបួសធ្ងន់ រួមមាន

ទី១-ឈ្មោះលន់ សុភា អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិ អំពិលពាម ឃុំខ្នា ស្រុកពួក ខេត្តសៀមរាប របួសធ្ងន់បាក់ដៃបាក់ជើង និងបាក់ក្តោងច្រមុះ។

និងទី២-ឈ្មោះសួន សុផាត ហៅអាមួយ រស់នៅ ត្រពាំងចិសារ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង របួសធ្ងន់ត្រង់ក្បាល។ បច្ចុប្បន្នអ្នកទាំង២ជាបុគ្គលិកបំរើការនៅហាង រិទ្ធិសែន។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2B-7774 បានបើកបរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1D-5059 ដែលជិះដោយនារីរងគ្រោះទាំង២នាក់ខាងលើ ទើបនឹងដឹកគ្នាចេញពីធ្វើការងារនៅក្នុងហាង បំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញយ៉ាងពេញទំហឹងបណ្តាលឱ្យនារីរងគ្រោះទាំង២នាក់រងរបួសយ៉ាងធ្ងន់និងត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីពេទ្យលោកសង្ឃក្រុងភ្នំពេញទាំងយប់។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ស្រមោល ចំណែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចធ្វើការវាស់ វែងរួច ក៏អូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕

RELATED ARTICLES