Monday, November 24, 2025
Homeព័ត៌មានជាតិ២ទីតាំង មានជនជាតិចិនជាង១០០នាក់ ពាក់ព័ន្ធករណីជម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើណេត

២ទីតាំង មានជនជាតិចិនជាង១០០នាក់ ពាក់ព័ន្ធករណីជម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើណេត

ខេត្តព្រះសីហនុ ៖ ជនជាតិចិនប្រុសស្រីប្រមាណជាង១០០នាក់ ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីជម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើណេត។

លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ជនជាតិចិនដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីជម្រិតទារប្រាក់នេះ មានចំនួនសរុប១៣២នាក់។

លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានបន្តថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅ២ទីតាំងផ្សេងគ្នា ដោយទីតាំងទី១ នៅអាគារ៥ជាន់ ស្ថិតក្នុងក្រុម២៦ ភូមិ២ សង្កាត់០៤ ក្រុងព្រះសីហនុ បានរកឃើញនិងឃាត់ខ្លួនជនសង្ស័យចំនួន១១៧នាក់ (ស្រី៩នាក់)។ ក្នុងនោះត្រូវតាមដីកា ចំនួន៥៣នាក់ អត់ត្រូវតាមដីកា ស្រី១២នាក់។

ទីតាំងទី២ នៅវីឡាតឿរ៉ូយ៉ាល់ព្រីនសេស អាសយដ្ឋានក្រុម៤ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ បានរកឃើញនិងឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន១៥នាក់ (ស្រី២នាក់)។

បច្ចុប្បន្ន ករណីនេះសមត្ថកិច្ចកំពុងរៀបចំឯកសារដើម្បីបញ្ជូនជនសង្ស័យទាំង១៣២នាក់នេះ មកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសួរនាំនិងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES