Monday, November 24, 2025
Homeព័ត៌មានជាតិស្ថានភាពលោកហួត មុនីពិសាខ បានឆ្លងផុតគ្រោះថ្នាក់ហើយ... អ្នកសិល្បៈ ឧកញ៉ា ជួយឧបត្ថម្ភថវិកា

ស្ថានភាពលោកហួត មុនីពិសាខ បានឆ្លងផុតគ្រោះថ្នាក់ហើយ… អ្នកសិល្បៈ ឧកញ៉ា ជួយឧបត្ថម្ភថវិកា

បន្ទាប់ពីជួបគ្រោះថ្នាក់ត្រូវហ្គាសផ្ទុះជះលើ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរនោះ ហើយត្រូវដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងខេត្តអូប៊ុន ប្រទេសថៃនោះ ពេលនេះស្ថានភាពរបស់មន្ត្រីនគរបាលរូបនោះបានធូរស្រាលបន្តិចហើយ។ ខណៈដែលអ្នកសិល្បៈ លោកឧកញ៉ា និងមហាជនជាច្រើនមានចិត្តអាណិតអាសូរជាខ្លាំង និងបានបរិច្ចាគថវិការផ្ទាល់ខ្លួនដើម្បីសម្រាលដល់ទុក្ខលំបាកមន្ត្រីប៉ូលិសរូបនោះ។

លោកហួត មុនីពិសាខ

យោងតាមគណនីហ្វេសប៊ុកឈ្មោះ ប្រន សំបូរ បានបង្ហោះសារថា “ដំណឹងរីករាយ ពីខាងមន្ទីពេទ្យនៅប្រទេសថៃ មន្ត្រីនគរបាលរូបនេះ បានឆ្លងផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ”។

ចំណែកអ្នកបរិច្ចាគថវិការនៅពេលនេះ មានដូចជា ៖

អ្នកនាងពេជ្រ សោភា បានបង្ហោះសារថា “អាណិតគាត់ណាស់ អរគុណបងប្រុសចំពោះការលះបង់ដ៏ធំមួយនេះដោយមិនគិតពីរខ្លួនឯង នាងខ្ញុំពេជ្រសោភា នឹងជួយគាត់ ជាទឹកប្រាក់ចំនួន 4,000,000រៀល”។

លោកចៅផ្សាខ្មែរ បានបង្ហោះសារថា “អាចទេប្អូនកូនខ្មែរជួយស៊ែដំណឹងដល់គ្រួសារនិងបងប្រុសនិមិត្តរូបគំរូអោយដឹងរឿងនេៈ? ខ្ញុំនិងជួយឧប្ថមថ្លៃថ្នាំពេទ្យជូនបងប្រុស ទីគោរពចំនួន 1លានរៀប។ ដូចនេៈសូមក្រុមគ្រួសាររបស់បងប្រុស មេត្តទាក់ទងមកខ្ញុំដោយកអនុគ្រោៈ តារយៈលេខផ្ទាល់ខ្លួនរបស់ខ្ញំ  076 922 1392 សង្ឃឹមទឹកចិត្តតចតួចនេៈ បានជាកំលាំងចិត្តជូនបងដែរខំបូជ្ជាឈាមស្រស់ ជីវិតក្នុងរឿងហេតុដ៏រន្ឋត់មួយនេៈ ”។

លោកឧកញ៉ា ឌួង ឆាយ បានបង្ហោះសារថា “ខ្ញុំបាទសូមចូលរួមបរិច្ចាក 1,000,000៛ ចំពោះបងនគរបាលគំរូនៅខេត្តសៀមរាប”។

លោកឧកញ៉ា ទៀ វិចិត្រ បានបង្ហោះសារថា “ខ្ញុំសូមចូលរួមឧបត្ថម្ភថវិកាចំនួន 4,000,000៛ ដល់បងប្រុសដែលរងគ្រោះដោយសារផ្ទុះហ្គាសនៅខេត្តសៀមរាម តាមរយៈប្អូន Sovann Rithy…ហើយខ្ញុំក៏សូមជូនពរឲ្យបងប្រុសឆាប់ជាសះស្បើយឡើងវិញ”។

គួបញ្ជាក់ថា កាលពីវេលាម៉ោងជិត២រសៀល ថ្ងៃទិ១៤ ខែសីហា ឆ្នាំ២០១៩នៅម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងក្រុងសៀមរាប មានករណីផ្ទុះធុងហ្កាស បង្កជាអគ្គីភ័យឆាបឆេះបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលចំនួន១២នាក់ក្នុងនោះក៏មានលោកហួត មុនីពិសាខ ម្នាក់ផងដែររងរបួសធ្ងន់ និងបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកនៅល្ងាចថ្ងៃដដែលក្រុមគ្រួសារបានដឹកបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យនីក្នុងខេត្តអូប៊ុនប្រទសថៃ៕

RELATED ARTICLES