Monday, November 24, 2025
Homeព័ត៌មានជាតិឲ្យកូននៅចាំផ្ទះ ម៉ែចេញទៅធ្វើការ ត្រឡប់មកវិញ បានត្រឹមទឹកភ្នែក

ឲ្យកូននៅចាំផ្ទះ ម៉ែចេញទៅធ្វើការ ត្រឡប់មកវិញ បានត្រឹមទឹកភ្នែក

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវក្រុមគ្រួសារអះអាងថាគឺជាមនុស្សមានជំងឺសរសៃប្រសាទប្រចាំកាយ ត្រូវលេបថ្នាំជាប់ជាប្រចាំ លុះក្រោយពេលម្តាយរវល់ចេញទៅធ្វើការបាត់ ស្រាប់តែយុវជនរូបនេះបែរជាគិតខ្លីចងកសម្លាប់ខ្លួនបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ជួលរបស់ជនរងគ្រោះស្ថិតក្នុងភមិខ្វាកើត សង្កាត់ដង្កោ ខណ្ឌដង្កោ។

យុវជនគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះចេន សុវណ្ណនីត អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រទឹកកក ស្នាក់នៅបន្ទប់ជួលទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពងចាម។

តាមសម្តីស្ត្រីជាម្តាយយុវជនរងគ្រោះខាងលើបានរៀបរាប់ប្រាប់ថា នេមុនពេលកើតហេតុពេលព្រឹកកូនរបស់គាត់នៅផ្ទះម្នាក់ឯង ដោយគាត់បានចេញទៅធ្វើការបាត់ ចំណែកកូនមានជំងឺសសៃប្រសាទប្រចាំកាយដោយត្រូវលេបថ្នាំជារៀងរាល់ថ្ងៃ ស្រាប់តែពេលគាត់មិននៅផ្ទះមិនដឹងមានរឿងអីទេបានជាកូនរបស់គាត់គិតខ្លីចងកសម្លាប់ខ្លួនយ៉ាងនេះ។

លុះពេលគាត់ត្រឡប់មកពីធ្វើការវិញចូលដល់ផ្ទះ ក៏ឃើញកូនប្រុសចងកស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោផ្អើលដល់អ្នកជិតខាង ជួយកាត់ខ្សែចំណងដាក់ចុះមកក្រោមក្រែងអាចសង្គ្រោះបាន តែអកុសល កូនប្រុសគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនឯងប្រាកដមែន ដោយយកកន្សែងពណ៌ផ្កាឈូក ចងកភ្ជាប់ទៅនឹងធ្នឹមដំបូលបន្ទប់ជួលបណ្តាលឱ្យដាច់ខ្យល់ស្លាប់។ មូលហេតុដោយសារតែជនរងគ្រោះមានជំងឺសរសៃប្រសាទប្រចាំកាយ។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES