Monday, November 24, 2025
Homeព័ត៌មានជាតិនារីរូបស្រស់ចាប់ចោរគាស់ផ្ទះ កំពុងផ្អើលបណ្តាញសង្គមហ្វេសប៊ុក

នារីរូបស្រស់ចាប់ចោរគាស់ផ្ទះ កំពុងផ្អើលបណ្តាញសង្គមហ្វេសប៊ុក

នារីរូបស្រស់ជើងខ្លាំងម្នាក់បានបញ្ចេញថ្វីដៃចាប់ចោរពាក់ស្រោមមុខដូចនិនចារ លួចគាស់ផ្ទះម្នាក់ ហើយបានវាយ រួចហើយបានហៅក្រុមគ្រួសារចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤៨នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ១៣ ខែសីហា ឆ្នាំ២០១៩ នៅភូមិចំការចេក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នារីក្លាហានរូបស្រស់នេះ មានឈ្មោះក្នុងហ្វេសប៊ុកថា Oun Khatrya បានបង្ហោះសារកាលពីថ្ងៃម្សិលមិញថា “សួរថាឈឺទេ ឈឺ សួរថាស្ដាយទេ ស្ដាយណាស់ តែក៏សាកសម ហើយសប្បាយចិត្ត”។

លុះរំលងបានជាង១ម៉ោង នារីរូបស្រស់ដដែលនេះបានបង្ហោះសារអមជាមូយរូបថត និងវីដេអូថា “សូមបងប្អូនប្រុងប្រយ័ត្ន យប់មិញមានចោរគាស់ផ្ទះខ្ញុំនៅវេលាម៉ោង12និង48នាទីយប់ ថ្ងៃទី12 ឆ្លងចូលថ្ងៃទី13 នៅភូមិចំការចេក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ”។

ដោយឡែក ក្រោយពេលមានការបង្ហោះវីដេអូនេះរួច ក៏មានអ្នលេងហ្វេសប៊ុកម្នាក់ បានចូលComment ថា ” គីមឯងវ៉ៃម្នាក់ឯងមេនគីម ” ពេលនោះនារីរូបស្រស់នេះបានReply វិញថា ” មុនគីមម្នាក់ឯង ក្រោយមកបានគូរ យ៉េង មកហើយនឹងកុងមកជួយ”។

គួបញ្ជាក់ថា ជនសង្ស័យគាស់ផ្ទះម្នាក់បានពាក់មួកក្រណាត់ធ្វើដូចនិនចារ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ កាលពី​វេលាម៉ោង០២និង០០នាទីរំលងអាធ្រាត្រ យប់​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០​១​៩ ហើយត្រូវនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាលត្រែងត្រយឹង។

​ជនសង្ស័យជានិនចារគាស់ផ្ទះពេលរាត្រី មាន​​ឈ្មោះភួង ចាន់ថន ហៅចាន់ ភេទប្រុស អាយុ​៣៩ឆ្នាំ នៅភូ​មិក្បាលអូរ ឃុំគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះជាម វ៉េត ភេទប្រុ​ស​ អាយុ៦៣ឆ្នាំ រស់នៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះធ្លាប់ជាប់ពន្ធនាគារខេត្តត្បូងឃ្មុំ ចំនួន​ ០២លើក​មកហើយ ”ពីបទលួច”។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីម្ចាស់ផ្ទះរងគ្រោះ ថាមានចោរគាស់ផ្ទះ ភ្លាមៗនោះសម្ថកិច្ចបានដឹកនាំកម្លាំងពួនស្ទាក់ចាប់បានជនសង្ស័យនៅវេលាម៉ោងកើតហេតុខាងលើ។

ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន​ ទុនឺវីសដងវែងចំនួន០១​ ​ ទូរស័ព្ទអិនចុចពិលចំនួន០១​ ស្រោមបិទមុខចំនួន០១ ។

បច្ចុប្បន្ន​ កម្លាំងសមត្ថកិច្ច​ស្រុក​ភ្នំស្រួច​ បានបញ្ជូនសង្ស័យ​ និង​វត្ថុតាង មកការិយាល័​យជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្តកំពង់ស្ពឺ​ ដើម្បីចំណាត់ការស្រាវជ្រាវតាមនីតិវិធីបន្ដ៕

RELATED ARTICLES