Monday, November 24, 2025
Homeព័ត៌មានជាតិពូខូចណាស់ ចូលមុងកេះជើងសុំត្រង់ៗតែម្តង

ពូខូចណាស់ ចូលមុងកេះជើងសុំត្រង់ៗតែម្តង

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បានមកស្នាក់នៅផ្ទះម្តាយមីងបង្កើតរបស់ខ្លួនមួយរយៈមកហើយដើម្បីជួយលក់ដូរម្តាយមីង ស្រាប់តែយប់មួយពេលកំពុងដេកលង់លក់ក៏ត្រូវពូថ្លៃកំហូចលបលូនចូលក្នុងមុងកេះជើងសុំរួមរ័ក លុះសុំស្រួលៗនារីរងគ្រោះមិនព្រម ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទាំងកំរោលរហូតដល់បានសម្រេច លុះព្រឹកឡើងនារីរងគ្រោះបានប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនពូថ្លៃល្មោភកាមនាំយកទៅចាត់ការតាមច្បាប់។

ករណីពូថ្លៃចាប់រំលោភក្មួយស្រីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យល្មោភកាមដែលសុំក្មួយស្រីរួមភេទមិនបានក៏ចាប់រំលោភ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះឃិន សំណាង ហៅម៉ាន មុខរបរលក់សាច់ជ្រូក ស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះឈ្មោះ ឌ.ស.ន អាយុ២៣ឆ្នាំ មុខរបរជួយលក់សាច់ជ្រូកម្តាយមីងបង្កើត ដែលត្រូវជាប្រពន្ធរបស់ជនសង្ស័យ និងស្នាក់នៅក្នុងបន្ទប់ជួលជាមួយគ្នា។

តាមសម្តីនារីរងគ្រោះបានរៀបរាប់ប្រាប់ថា នាងត្រូវជាក្មួយស្រីបង្កើតរបស់ប្រពន្ធជនរងគ្រោះ ពោលគឺត្រូវជាក្មួយសាច់ថ្លៃរបស់ជនសង្ស័យ ហើយនាងបានមកស្នាក់នៅជាមួយម្តាយមីងនៅបន្ទប់កើតហេតុខាងលើ ជួយលក់សាច់ជ្រូកម្តាយមីងមួយរយៈមកហើយ។ ជារៀងរាល់ថ្ងៃនាងស្នាក់នៅបន្ទប់ជួលជាន់ក្រោមជាមួយនឹងកូនប្រុសតូចម្នាក់របស់ជនសង្ស័យ។ ចំណែកជនសង្ស័យនិងប្រពន្ធស្នាក់នៅជាន់លើឡៅតឿដោយក្នុងបន្ទប់ជួលនោះ គឺគ្មានបន្ទប់បិទបាំងនោះទេ។

នារីរងគ្រោះបន្តថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៧ ខែ សីហា ឆ្នាំ២០១៩ នាងបានចូលដេកនៅក្នុងមុងជាមួយកូនប្រុសតូចរបស់ជនសង្ស័យដូចសព្វដង។​ ស្រាប់តែមកដល់វេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ជនសង្ស័យទើបនឹងត្រឡប់មកពីលក់សាច់ជ្រូកវិញក៏បានលបចូលមកកេះជើងដាស់នាង និងបានលួងលោមសុំនាងរួមរ័ក តែនាងមិនព្រម ទើបជនសង្ស័យបានឡើងទៅដេកនៅជាន់លើវិញបាត់ទៅ។

រហូតមកដល់វេលាម៉ោង៣រំលងអធ្រាត្រ  ឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩  ស្រាប់តែលេចមុខជនសង្ស័យចុះមកលបបើកមុងចូលមកធ្វើសកម្មភាពចាប់រំលោភនាងទាំងកំរោលរហូតដល់បានសម្រេច ទោះបីនាងខំប្រឹងស្រែកឱ្យគេជួយយ៉ាងណា ក៏គ្មានអ្នកណាបានឮនិងជួយនាងបានឡើយ។

នារីរងគ្រោះបន្តថា លុះក្រោយពីធ្វើសកម្មភាពចាប់រំលោភនាងរួចរាល់ ជនសង្ស័យក៏បានលើកខោរត់គេចខ្លួនបាត់។ រហូតដល់ព្រឹកឡើងនាងក៏បានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានព្យាយាមឆ្លើយបដិសេធថា រូបគេមិនបានចាប់រំលោភនារីរងគ្រោះជាក្មួយសាច់ថ្លៃនោះទេ គឺនៅមុនពេលកើតហេតុ ខ្លួនគ្រាន់តែជេរបញ្ចោរនាងតែប៉ុណ្ណោះ ស្រាប់តែនាងបែរជាប្តឹងថា ខ្លួនចាប់រំលោភទៅវិញ។

ទោះជាជនសង្ស័យព្យាយាមឆ្លើយដោះសាយ៉ាងណា ក៏នារីរងគ្រោះបានអះអាងយ៉ាងច្បាស់ថា នាងពិតជាត្រូវជនសង្ស័យចាប់រំលោភសេពសន្ថវៈប្រាកដមែន។

ជនសង្ស័យត្រូវបានបញ្ចូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំបញ្ជូនទៅតុលារការ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES