Monday, November 24, 2025
Homeព័ត៌មានជាតិទាំងប្តីប្រពន្ធចេះធ្វើចឹងទៅរួច ឥឡូវប្រពន្ធរត់បាត់ ប្តីត្រូវចាប់ខ្លួន

ទាំងប្តីប្រពន្ធចេះធ្វើចឹងទៅរួច ឥឡូវប្រពន្ធរត់បាត់ ប្តីត្រូវចាប់ខ្លួន

ខេត្តប៉ៃលិន ៖ ប្តីប្រពន្ធ២នាក់បានធ្វើសកម្មភាពយកម៉ាស៊ីនច្រូតស្រូវទៅលួចច្រូតស្រូវក្នុងស្រែរបស់គេយកទៅលក់ អស់ប្រមាណជាង២ហិកតារ លុះម្ចាស់គេដឹងប្តឹងសមត្ថកិច្ចក៏ឈានដល់ការចុះឃាត់ខ្លួនបុរសជាប្តីបាន ខណៈដែលស្ត្រីជាប្រពន្ធបានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធលួចច្រូតស្រូវរបស់គេនេះ មានឈ្មោះហុង វណ្ណី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចំណែកជនសង្ស័យជាប្រពន្ធបានរត់គេចខ្លួនបាត់។ ដោយឡែកជនរងគ្រោះជាម្ចាស់ស្រែមាន ឈ្មោះរឿន រើន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

សមត្ថកិច្ចស្រុកសាលាក្រៅ បានបញ្ជាក់ឱ្យដឹងថា ការឈានទៅដល់ការឃាត់ខ្លួនជនសង្សយ័រូបនេះ គឺយោងតាមពាក្សបណ្តឹងរបស់ជនរងគ្រោះដែលជាម្ចាស់ស្រែ ដែលខំដាំស្រូវអស់រយៈពេលជាច្រើនខែ ពេលត្រូវប្រមូលផលបែរជាជនសង្ស័យខាងលើយកម៉ាស៊ីនច្រូតស្រូវទៅច្រូតអស់២ហិកតារទៅវិញ។

ក្រោយការឃាត់ខ្លួន ជនសង្ស័យជាប្តីត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ការទៅតាមនីតិវិធី។/

RELATED ARTICLES