Monday, November 24, 2025
Homeព័ត៌មានជាតិដេកឱបពេញ១យប់ ប្រពន្ធក្រោកបត់ជើងមួយភ្លែតសោះ ប្តីត្រដរខ្យល់

ដេកឱបពេញ១យប់ ប្រពន្ធក្រោកបត់ជើងមួយភ្លែតសោះ ប្តីត្រដរខ្យល់

ខេត្តកណ្តាល ៖ បុរសម្នាក់កំពុងដេកក្បែរប្រពន្ធសុខៗ ក៏ស្រាប់តែកើតមានអាការត្រដរខ្យល់ស្លាប់ភ្លាមៗមួយួរំពេច ចោលប្រពន្ធនិងកូន៤នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែ សីហា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលរបស់ខ្លួន ស្ថិតក្នុងភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។

បុរសរងគ្រោះខាងលើមានឈ្មោះអ៊ាន គ្រុយ អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ មានប្រពន្ធឈ្មោះហ៊ត សុឃាង អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ និងកូន៤នាក់ក្នុងបន្ទុក (ប្រុស៣ ស្រី១) សព្វថ្ងៃស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះបានរៀបរាប់ប្រាប់ថា ប្តីរបស់នាងបានឈឺរយៈពេល៣ថ្ងៃមកហើយ ដោយលោកគ្រូពេទ្យបានពិនិត្យឃើញថា មានជំងឺគ្រុនពោះវៀន លើសឈាម រលាកក្រពះផងហើយបានដាក់សេរ៉ូមអស់រយៈពេលបីថ្ងៃហើយ។

នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ប្តីរបស់នាងបានដោះសេរ៉ូមចេញហើយនាំគ្នាហូបបាយ រួចមួយសន្ទុះធំក៏ចូលទៅដេកទៅរហូតដល់ទៀបភ្លឺ ឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ប្រហែលម៉ោង៥និង៤០នាទី នាងបានងើបទៅបត់ជើង ហើយបានសួរថា ម៉េចហើយឯង? ប្តីក៏ឆ្លើយថាអត់អីទេ។

លុះពេលនាងមកពីបត់ជើងចូលដេកវិញបានមួយសន្ទុះ ស្រាប់តែឃើញប្តីកើតមានអាការរសេះរសោះ កាច់ដៃកាច់ជើង រួចក៏ត្រដរដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង ធ្វើឱ្យនាងស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយនិងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានចូលរួមប៉ុស្តិ៍រដ្ឋបាលឃុំឆក់ឈើនាង ក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិ និងប្រពន្ធ បងប្អូននៃសព បានធ្វើការពិនិត្យលើជនរងគ្រោះឃើញថា ពុំមានស្លាកស្នាមអ្វីឡើយ។ តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ ដោយសារខ្យល់គរ។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES