បាត់ដំបង៖ បុរសម្នាក់ជាអ្នដើររកអាចម៍ប្រចៀវ បានដើរចូលព្រៃរកអាចម៍ប្រចៀវតាមភ្នំ ស្រាប់តែរអិលជើងជាប់ក្នុងរូងថ្ម បណ្តាលឲ្យបាត់ខ្លួនរយៈពេល៤ថ្ងៃ ទើបក្រុមគ្រួសារភ័យឆោឡោប្តឹងសមត្ថកិច្ចដើរស្វែងរក ទើបឃើញ។

ហេតុការណ៍បុរសជាប់ក្នុងរូងថ្មនេះ បានកើតឡើងនៅជាប់សាលាបឋមហុងទឹកហុងទឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

បុរសដែលមានសំណាងនៅមានអាយុជីវិតនេះ មានទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ តាមភិនភាគមានអាយុប្រហែលជា៣០ឆ្នាំ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះខាងលើនេះបានចេញពីផ្ទះចូលព្រៃដើររកអាចម៍ប្រចៀវដូចសព្វដង ស្រាប់តែមិនឃើញត្រឡប់មកផ្ទះវិញសោះ ធ្វើឲ្យក្រុមគ្រួសារភ័យឆោឡោរត់ទៅប្តឹងសមត្ថកិច្ចជួយតាមស្វែងរក ក៏បានប្រទះឃើញកាលពីយប់មិញ ហើយគិតមកដល់ថ្ងៃនេះមានរយៈពេល៤ថ្ងៃហើយ តែមិនទាន់ជួយសង្គ្រោះចេញពីរូងថ្មបាននៅឡើយទេ។

យ៉ងណាមកដល់ពេលនេះ សមត្ថកិច្ចនិងប្រជាពលរដ្ឋកំពុងជួយអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់៕



