Monday, November 24, 2025
Homeព័ត៌មានជាតិក្រែងថានិយាយគ្នាលេងអី ម៉េចក៏ផ្តេសផ្តាសយ៉ាងនេះ ចុងក្រោយក្លាយជាអ្នកទោសស្នេហា

ក្រែងថានិយាយគ្នាលេងអី ម៉េចក៏ផ្តេសផ្តាសយ៉ាងនេះ ចុងក្រោយក្លាយជាអ្នកទោសស្នេហា

ភ្នំពេញ​ ៖ យុវជនម្នាក់បានស្គាល់និងស្រលាញ់ក្មេងស្រីម្នាក់មិនទាន់គ្រប់អាយុ រហូតនាំគ្នាទៅរួមរ័កក្នុងបន្ទប់ជួល លុះរឿងរ៉ាវនេះបែកធ្លាយដល់ឪពុកម្តាយក្មេងស្រី ក៏បានទៅដាក់ពាក្យបណ្តឹងចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពី​ល្ងាច​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៩ នៅនៅចំណុចផ្ទះជួលរបស់ជនសង្ស័យ ស្ថិតក្នុងភូមិ​ត្រពាំង​ថ្លឹង​៣ ​សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនសង្ស័យមានឈ្មោះឆេង ម៉ុក ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ផ្ទះជួល​នៅ​ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត ស្រុក​អង្គស្នួល ខេត្តកណ្តាល។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ធ គ ល អាយុ​ទើប​១៣​ឆ្នាំ ជា​អនីតិជន មាន​ទីលំនៅ ស្រុក​អង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា យោងតាម​បណ្តឹង​របស់​ភាគី​ក្មេងស្រី​រងគ្រោះ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​បាន​ទំនាក់ទំនង​និងស្រលាញ់គ្នាជាមួយក្មេង​ស្រី​រងគ្រោះ១ឆ្នាំមកហើយ តែស្រលាញ់ចិត្តនិងចិត្តប៉ុណ្ណោះ។ លុះដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យបានល្បួងក្មេងស្រីរងគ្រោះមកនិយាយលេងគ្នានៅក្នុងបន្ទប់ជួលរបស់គេស្ថិតនៅភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១  រហូតឈានដល់​ការរួម​ភេទជាមួយគ្នាបានម្តង។

ប្រភពបានបន្តថា បន្ទាប់មក​នៅ​​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០១៩ ជនសង្ស័យនិងក្មេងស្រីរងគ្រោះ​បានរួមភេទជាមួយគ្នាបានម្តងទៀត ទើបបែកគ្នាទៅផ្ទះរៀងខ្លួន។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពេលកូនស្រីត្រឡប់មកផ្ទះវិញ ឪពុកម្ដាយ​បានសួរនាំរហូតបែកធ្លាយរឿងគ្មានសល់ ក៏បាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅស្រុក​អង្គស្នួល ពោលគឺមិនបានដាក់ពាក្យបណ្តឹងនៅ ​កន្លែងកើតហេតុ​ឡើយ។ ហើយឪពុកម្តាយក្មេងស្រីរងគ្រោះបានប្រើ​ល្បិច​លួយលោម​ជន​សង្ស័យ​ចេញមកនិយាយ​គ្នា លុះនៅ​ល្ងាច​ថ្ងៃទី​០៥ ខែ​សីហា ជនសង្ស័យបានត្រឡប់មកផ្ទះជួលវិញ ទើបក្រុមគ្រួសារចាប់ខ្លួន​ប្រគល់​ឲ្យសមត្ថកិច្ចប៉ុស្តិ៍​ចោមចៅ​១ តែម្តង។​

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេ​បានស្រឡាញ់គ្នា​ជាមួយ​ក្មេងស្រី​អស់​រយៈពេល​១​ឆ្នាំ​មកហើយទើបតែ​នៅ​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៩​កន្លងមកនេះ រូបគេបានបបួល​ក្មេងស្រីរងគ្រោះ​មក​និយាយ​គ្នា​លេងដល់​យប់​ទើបនាំគ្នាទៅដេកក្នុងបន្ទប់​ជួល​អ្នក​ស្គាល់គ្នាក្នុងភូមិ​ទួល​ពង្រសង្កាត់​ចោមចៅ​១ គ្រា​ដែល​ម្ចាស់​បន្ទប់​មិន​នៅ រួចបាន​សុំ​រួមរ័កបានសម្រេច​ម្តងលុះ​នៅ​ថ្ងៃទី​២០ រូបគេបានរួច័កជាមួយគ្នាបានសម្រេច​ម្តងទៀត។ ស្រាប់តែ​ល្ងាច​ថ្ងៃទី​០៥ខែ​សីហាឪពុកម្ដាយ​ខាង​ស្រី​ប្តឹង​ប៉ូលិស​ចាប់ខ្លួន​តែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ផ្នែកជំនាញបន្តនីតិវិធី៕

RELATED ARTICLES