កំពង់ស្ពឺ៖ បុរសជាអ្នកបើកបររថយន្តធុនធំមួយគ្រឿង បានបើកចូលផ្ទះយឺតៗ ស្រាប់តែកូនប្រុសថៅកែរបស់ខ្លួនបានដើរចូល ហើយបុរសនោះមិនបានមើលឃើញនោះទេ ក៏បានកិនស្លាប់ភ្លាមៗស្លាប់យ៉ាងអាណោចអាធ័មបំផុត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិក្រាំងតាតន ឃុំអូរ ស្រុកភ្នំស្រួច ។
អ្នកបើកបររថតន្តបង្កហេតុ មានឈ្មោះ ផៃ ផា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កម្មករស៊ីឈ្នួលបើកឡានឲ្យឈ្មោះ ឆាង ធំ ភេទប្រុស អាយុ៣៧ឆ្នាំ ថៅកែលក់គ្រឿងសំណង់ ជាឪពុកក្មេងប្រុសរងគ្រោះ ឈ្មោះគ្រុយ សៀកម៉េង អាយុ២០ខែ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងថា មានរថយន្តមួយគ្រឿងម៉ាកទីតាន់ ទម្ងន់១តោនកន្លះ ពណ៌ខៀវ ស្លាកលេខសៀមរាប 2A-1369 មានបំពាក់ដងស្ទូចពីលើបានបើកចូលទៅក្រោយផ្ទះក្នុងល្បឿនយឺតៗ។ ពេលនោះកូនប្រុសលោកឈ្មោះ ឆាង ធំ ជាថៅកែ បានដើរចូលក្រោមរថយន្ត ហើយអ្នកបើករថយន្តមិនបានឃើញនោះទេ ក៏បានបើកកិនស្លាប់នៅនឹងកន្លែងតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែង និងស្វែងរកអ្នកបើកបរ ប៉ុន្តែអ្នកបើករថយន្តបង្កបានរត់គេចខ្លួន។ ចំណែកសាកសពក្មេងប្រុស ក្រោយពេលសមត្ថកិច្ចធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យរួចរាល់ បានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
ដោយឡែក ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឪពុកម្ដាយក្មេងរងគ្រោះមិនបានប្ដឹងផ្ដល់នោះទេ៕