Monday, November 24, 2025
Homeព័ត៌មានជាតិស្រីស្នេហ៍អតីតចៅអធិការវត្តពោធិ៍ចិនតុង បង្ហោះសារប្រុសស្នេហ៍រត់ចេញពីវត្ត ក្បត់ចិត្ត

ស្រីស្នេហ៍អតីតចៅអធិការវត្តពោធិ៍ចិនតុង បង្ហោះសារប្រុសស្នេហ៍រត់ចេញពីវត្ត ក្បត់ចិត្ត

ជុំវិញរឿងរ៉ាវស្នេហារបស់អតីតព្រះចៅអធិការវត្តពៅធិ៍ចិនតុង និងនារីរូបស្រស់ម្នាក់ ត្រូវបានបែកធ្លាយរូបថតថើបបឺតមាត់ពេញបណ្តាញសង្គមហ្វេសប៊ុកនោះ ប៉ុន្តែទាំងខាងប្រុសនិងខាងស្រី និងមន្ទីរធម្មការនិងសាសនា ក៏បានចេញបដិសេធថារូបទាំងនោះគឺកាត់តនោះទេ។

ក្រោយពេលបដិសេធចប់ អតីតចោអធិការវត្តពោធិ៍ចិន បានភៀសខ្លួនចេញពីវត្តទាំងយប់ទាំងយប់ ធ្វើឲ្យពុទ្ធបរិស័ទមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ដោយឡែកកាលពីម្សិលមិញនេះ ស្រាប់តែខាងស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Jou May បានបង្ហោះសារថា “អូនជាអ្នកទិញអោយបង បងថាស្រឡាញ់អាវនឹងឆាតអោយអូនទិញអោយទុកពាក់ពេលបងសឹកទៅ តែឡូវមិចក៏បងធ្វើដាក់អូនចឹង អូនលែងមានន័យសំរាប់ហើយមែនបង អគុណគ្រប់យ៉ាងសំរាប់កាបោកប្រាស់អគុណព្រំលិខិតដែលធ្វើបាពខ្ញុំ កំសត់កំរជាមួយគ្នាជិតមួយឆ្នាំមានទាំងផ្អែមបានទាំងជូរចត់ ដោះស្រាយបង្ហារជាមួយគ្នា ពេលចប់រឿងបានសឹកបងបោះបង់អូនចោល ព្រោះជឿគ្រួសារបង អគុណមេរៀនជីវិត”។

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នាងក៏បានបង្ហោះសារថា “សត្វក្រពើពេលដែលវានៅក្នុងបឹងវាមិនដែលភ្លេចបឹងតែពេលនេះក្រពើវារួចពីរបឹងមានស្លាបហើយហើយវាក៏ប្ដូរនិស្ស័យវង្វែងបឹង មិនខុសទេពាក្យចាសលោកពោថា ( ក្រពើវង្វែងបឹង )”។

ចំណែកកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នាងក៏បានបង្ហោះសារទៀតថា “ថ្ងៃនេះហើយបានដឹងការពិតហើយជាថ្ងៃដែលឈឺបំផុតសំរាប់ខ្ញុំពេលបានជួបគ្រួសារបងផ្ទាល់ គ្រួសារបងមិនស្វាគម៍ខ្ញុំ បងមិនចេញមកជួបខ្ញុំ អ្នកស្គាល់បង មិត្ដភ័ក្ដបងគេសុតតែដឹងថាយើងស្រឡាញ់គ្នា មានតែបងនឹងគ្រួសារបងទេថាមិនធ្លាប់ស្គាល់ខ្ញុំ ខ្ញុំនៅចាំបានទាំងអស់រឿសប្បាយនឹងជូចត់ ខួបកំណើតខ្ញុំបងជាអ្នកធ្វើអោយ ខួបកំណើតបងខ្ញុំជាអ្នកធ្វើអោយបង។

ថ្ងៃដែលអូនចេញពីរពេទ្យវិញជាថ្ងៃអូនឈឺចាប់បំផុត បងជាអ្នកមើលថែខ្ញុំបងថាបងសូមទោលដែរបងឈឺជំនួសខ្ញុំមិនបាន បងសន្យាថានឹងមិនចោលខ្ញុំគ្រប់ពេល ព្រោះយើងធ្លាប់កំសត់កំរនឹងគ្នា បងតែងតែប្រាប់ខ្ញុំថានឹងសាងគ្រួសាររួមគ្នា យើងនឹងមានបុត្យជាមួយគ្នាម្ដងទៀតមិនដូចលើកនេះឡើយ ថ្ងៃដ៏សែនចង់ចាំបំផុតនៅពេលមួយបងបានអះអាងថាបងនឹងមិនចោលខ្ញុំនៅមុខគេគ្រប់គ្នា តែនៅថ្ងៃនេះបងបានបោះបង់ខ្ញុំចោលពិតមែនហើយ បងស្បថបំពានខ្លួនឯង 17 / 7/ 2019 ចង់លុះថ្ងៃស្លាប់”។

ចំពោះការបង្ហោះសារនេះ ត្រូវបានមហាជនវាយតម្លៃថា ប្រហែលជាអតីតចៅអធិការវត្តពោធិ៍ចិនតុង បានលះបង់នាងចោល ទើបនាងខូចចិត្តបង្ហោះសារទម្លាយរឿងគ្មានសល់បែបេនេះ។

អ្នកសារព័ត៌មានយើងមិនអាចទាក់ទងកញ្ញា Jou Mary បាននៅឡើយទេ យ៉ាងណាយើងរង់ចាំការបងស្រាយបំភ្លឺពីនាងជានិច្ច៕

RELATED ARTICLES