Monday, November 24, 2025
Homeព័ត៌មានជាតិទំនប់ទឹក៦មករា សិស្សសាលាម្នាក់បាត់បង់អាយុជីវិត

ទំនប់ទឹក៦មករា សិស្សសាលាម្នាក់បាត់បង់អាយុជីវិត

ខេត្តកំពង់ធំ ៖ យុវជនម្នាក់បានចុះទៅងូតទឹកលេងនៅទំនប់ទឹកមួយកន្លែង លុះពេលកំពុងងូតលេងយ៉ាងសប្បាយក៏ស្រាប់តែរអិលជើងធ្លាក់ចូលអន្លង់ជ្រៅមួយកន្លែង បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចទំនប់ទឹក៦មករា ស្ថិតក្នុងភូមិក្បាលបី ឃុំទីពោ ស្រុកសន្ទុក។

យុវជនរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះស្រេង មករា អាយុ១៧ឆ្នាំ មុខរបរសិស្សសាលា មានលំនៅក្នុងភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនរងគ្រោះបានចុះមកលេងទឹកនៅត្រង់ចំណុចកើត ហេតុខាងលើ ស្រាប់តែបន្តិចក្រោយមកក៏រអិលជើងធ្លាក់ចូលអន្លង់ទឹកជ្រៅ បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង ខណៈដែលគ្មានអ្នកប្រទះឃើញនិងជួយទាន់ពេលវេលា។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា យុវជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពយុវជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យសាច់ញាតដឹកទៅកាន់លំនៅដ្ឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES