Monday, November 24, 2025
Homeព័ត៌មានជាតិគាត់ប្រឹងទាល់តែបានសម្រេចមែន... ឥឡូវបានដូចបំណងហើយ

គាត់ប្រឹងទាល់តែបានសម្រេចមែន… ឥឡូវបានដូចបំណងហើយ

ខេត្តប៉ៃលិន ៖ បុរសម្នាក់ព្រោះតែតូចចិត្តរឿងកើតមានជំងឺប្រចាំកាយព្យាបាលមិនជា ក៏សម្រេចចិត្តគិតខ្លីយកថ្នាំកំចាត់ស្មៅជាប្រភេទថ្នាំទឹកពណ៌ខៀវផឹកអស់ជាច្រើន លុះក្រោយមកក៏ស្ទុះលោតចូលទៅក្នុងទឹកស្រះថែមទៀត បណ្តាលឱ្យស្លាប់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

បុរសគិតខ្លីដែលផឹកថ្នាំពុលផងលោតទឹកផងបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម មានឈ្មោះប៉ែត វុទ្ធី អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះបានកើតមានជំងឺប្រចាំកាយ (ឆ្កួតជ្រូក) អស់ពេលជាច្រើនឆ្នាំមកហើយ ហើយអាការជំងឺចេះតែធ្វើទុក្ខ ទើបធ្វើឱ្យជនរងគ្រោះធុញថប់នឹងជីវិតដល់ថ្នាក់គិតខ្លីបែបនេះ។  នៅមុនពេលកើតហេតុកាលពីវេលាម៉ោងប្រហែល៧យប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះបានយកថ្នាំបាញ់ស្មៅជាប្រភេទថ្នាំទឹកពណ៌ខៀវ មកផឹកបំណងសម្លាប់ខ្លួន បន្ទាប់មកជនរងគ្រោះក៏បានរត់ចេញពីផ្ទះបាត់ ក្រោយមកឪពុករបស់ជនរងគ្រោះ រួមទាំងអ្នកជិតខាងបាននាំគ្នាដើរតាមរកជនរងគ្រោះដែរ តែរកមិនឃើញសោះ ទើបនាំគ្នាវិលមកសម្រាកវិញទៅ។ ស្រាប់តែព្រឹកស្អែកឡើងនៅវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ក៏ស្រាប់តែមានគេប្រទះឃើញជនរងគ្រោះលង់ទឹកស្លាប់ក្នុងស្រះ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោនិងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ៃលិន សហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនិងកោសល្យវិច្ច័យនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងកម្លាំងជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះទៅពិនិត្យកន្លែងកើតហេតុ។

ក្រោយពីកម្លាំងជំនាញបានធ្វើកោសល្យវិច័យទៅលើសាកសពរួចមក គឺសន្និដ្ឋានបានថាជនរងគ្រោះពិតជាបានធ្វើអត្តឃាតប្រាកដមែន ដោយផឹកថ្នាំទឹកខៀវដោយធ្វើទុកក្នុងខ្លួនខ្លាំពេក ជនរងគ្រោះបានរត់ទៅហក់ទឹកបណ្តាលឱ្យលង់ស្លាប់តែម្តង។

ក្រោយពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះឱ្យទៅសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES