ភ្នំពេញ ៖ បុរសល្មោភកាមម្នាក់ឆ្លៀតពេលដែលប្រពន្ធមិននៅផ្ទះក៏ធ្វើសកម្មភាពចាប់រំលោភប្អូនថ្លៃស្រីរបស់ខ្លួន (ប្អូនស្រីរបស់ប្រពន្ធ) រហូតដល់បានសម្រេច លុះប្អូនថ្លៃដាក់ពាក្យបណ្តឹងក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

ជនសង្ស័យម្នាក់ទៀតដែលចាប់រំលាភប្អូនថ្លៃខ្លួនឯងរហូតដល់បានសម្រេច មានឈ្មោះភិន មុំ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងកាត់កញ្ចក់ (មានសារធាតុញៀន) ស្នាក់នៅផ្ទះជួលតាមបណ្តោយផ្លូវលំ ក្នុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ចំណែកយុវតីរងគ្រោះមានឈ្មោះស.ស.ឃ អាយុ១៩ឆ្នាំ មុខរបរសិស្សអង្គការអប់រំអាហារ ស្នាក់នៅផ្ទះគ្មានលេខផ្លូវលំ ភូមិមិត្តភាព១ សង្កាត់ព្រែកប្រា ខណ្ខច្បារអំពៅ។
លោកណេង សាមឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះដែលបានប្តឹងចោទប្រកាន់ទៅលើឈ្មោះភិន មុំ ថាបានចាប់រំលោភនាងរហូតដល់បានសម្រេច។
លោកនាយប៉ុស្តិ៍ បន្តថា ក្រោយទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើនាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះភិន មុំ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដេលប្អូនថ្លៃប្តឹងចោទប្រកាន់មែន។
បច្ចុប្បន្នជនសង្ស័យខាងលើ់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕