Monday, November 24, 2025
Homeព័ត៌មានជាតិរួចរាល់ហើយដើរចេញទៅបាត់... នាងមកផ្ទះប្រាប់ម្តាយឪពុកខ្ទេច

រួចរាល់ហើយដើរចេញទៅបាត់… នាងមកផ្ទះប្រាប់ម្តាយឪពុកខ្ទេច

ខេត្តកំពង់ស្ពឺ ៖ នារីវ័យក្មេងម្នាក់បានដើរទៅរកកន្លែងបត់ជើងនៅខាងក្រោយផ្ទះរបស់ខ្លួន ស្រាប់តែលេចមុខប្រុសព្រានល្មោភកាមម្នាក់បានចូលមកចាប់ខ្ទប់មាត់ រួចអូសដៃនារីរងគ្រោះចូលទៅក្នុងគុម្ពោតព្រៃ ចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេច រួចក៏ព្យាយាមរត់គេចខ្លួនបានប៉ុន្មានម៉ោង ក៏ត្រូវកម្លាំងសមត្ថកិច្ចជំនាញចុះឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ករណីប្រុសល្មោភកាមចាប់អូសដៃកូនក្រមុំគេចូលព្រៃរំលោភនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចព្រៃខាងក្រោយផ្ទះនារីរងគ្រោះស្ថិតក្នុងភូមិបេង ឃុំស្តុក ស្រុកគងពិសី។ លុះប៉ុន្មានម៉ោងក្រោយមកសមត្ថកិច្ចក៏ចុះស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនជនល្មោភកាមខាងលើបាន។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភកូនក្រុំគេ មានឈ្មោះសួ ដាឡាត់ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកនារីរងគ្រាះមានឈ្មោះ ខ.ស.ល អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីមន្ត្រីនគរបាលស្រុកគងពិសី បានឱ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះបានដើរទៅព្រៃខាងក្រោយផ្ទះរបស់ខ្លួន បំណងរកកន្លែងបត់ជើង ស្រាប់តែរំពេចនោះក៏លេចមុខជនសង្ស័យប្រទះឃើញនារីរងគ្រោះដើរតែម្នាក់ឯង ដោយឃើញឱកាសល្អនិងស្ងាត់ផងនោះក៏បានធ្វើសកម្មភាពចូលមកចាប់ខ្ទប់មាត់នារីរងគ្រោះ រួចអូសដៃចូលទៅក្នុងគុម្ពោតព្រៃចាប់រំលោភរហូតបានសម្រេចតែម្តង។

ក្រោយធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះបានស្កប់ស្កល់តណ្ហារួចហើយ ជនល្មោភកាមខាងលើក៏បានព្យាយាមរត់គេចខ្លួនចេញពីកន្លែងកើតហេតុភ្លាមៗ។ ចំណែកនារីរងគ្រោះបានរត់មកផ្ទះវិញរៀបរាប់រឿងរ៉ាវប្រាប់ឪពុកម្តាយឱ្យបានដឹង និងបាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឃុំស្តុក ដើម្បីជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងសមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យ នាំយកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភនារីរងគ្រោះរហូតដល់បានសម្រេចប្រាកដមែន។

ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES