Monday, November 24, 2025
Homeព័ត៌មានជាតិខ្ចីលុយសង្សារយកទៅរៀបការប្រពន្ធ បែកការសុំសងរំលស់មិនគ្រប់ នាងបង្ហោះផ្អើល

ខ្ចីលុយសង្សារយកទៅរៀបការប្រពន្ធ បែកការសុំសងរំលស់មិនគ្រប់ នាងបង្ហោះផ្អើល

ភ្នំពេញ ៖ នារីម្នាក់បានចេញមុខទម្លាយរឿងរ៉ាវផ្ទាល់ខ្លួន ដែលត្រូវអតីតសង្សារជើងល្អធ្លាប់ស្រលាញ់ទុកចិត្តគ្នាខ្ចីលុយរហូតដល់ទៅជិត៤ពាន់ដុល្លារ ដោយកុហកថា យកទៅផ្លាស់ប្តូរកន្លែងការងារ តែតាមពិតបែរជាយកទៅរៀបការប្រពន្ធទៅវិញ លុះរឿងរ៉ាវបែកធ្លាយក៏សុំសងរំលស់ តែសងមិនគ្រប់និងថែមទាំងប្រើសម្តីឡូយទៀត  ទើបធ្វើឱ្យនាងទ្រាំមិនបានដាច់ចិត្តបង្ហោះផ្អើលបណ្តាញសង្គមហ្វេសប៊ុក។

នារីរងគ្រោះដែលត្រូវសង្សារកុហកបោកប្រាស់ខ្ចីលុយថា ទៅរត់ការរឿងការងារតែបែរជាយកទៅរៀបការប្រពន្ធទៅវិញនោះ ឈ្មោះពេជ្រ សុខបូរមី អាយុជាង២០ឆ្នាំ។ ចំណែកភាគីខាងប្រុសឈ្មោះស៊ឺ យៀក ជាមន្ត្រីនគរបាលបម្រើការនៅនាយកដ្ឋានការពារ។

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នារីឈ្មោះពេជ្រ សុខបូរមី បានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា “សងលុយអញមិនគ្រប់សងរបៀបចុកក្អួត១ខែ៥០ដុល្លារ ឆាតមកខ្ចីលុយអញជំពាក់អញជិត៤០០០ដុល្លារ សុំអញសងតែ២០០០ដុល្លារខ្ចីលុយអញយកទៅផ្ទេរនាយកដ្ឋាននៅប៉ូលិស អញជនរងគ្រោះអញមិនខ្លាចនឹងនិយាយទេអញដាក់បណ្តាសាហើយៗឱ្យរលាយមួយគ្រួសារ រកអីបានរលាយ អាងខ្លួនឯងប៉ូលិសនិយាយមកថា ចង់អញចង់ប្តឹងក៏ប្តឹងទៅច្បាប់កាត់ម៉េច ឥឡូវអញផុសលើហ្វេសប៊ុកឱ្យផ្អើលគេម៉ាប្រទេសថាខ្ចីលុយអញសងមិនគ្រប់ ហើយមិនទាន់សងបោកលុយអញហើយ​ ការមួយអ្នកផ្សេងបាត់ លុយញើសឈាមអញអញមិនឱ្យមិនសងស្រួលៗទេការហើយចំណងដៃទាំងប្តីទាំងប្រពន្ឋហ្នឹងយកលុយសងអញភ្លាម បើមិនសងអញផុសលើហ្វេសប៊ុករាល់ថ្ងៃឱ្យល្បី ហើយកុំប្លុកហ្វេសប៊ុកខ្លួនឯងចោលបើខ្លាំង ព្រោះអញចេះឈឺចាប់អញមិនមែនដុំថ្មទេ អ៊ីចឹងហើយសងលុយអញឱ្យគ្រប់ភ្លាមល្បិចអ្ហែងគ្រប់ជំពូកអញដឹងហើយបើអញមានរឿងអី ពីឥឡូវទៅដោយឧបទ្ទវហេតុជួយឱ្យគេដឹងឮដែរ…”។

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នារីដដែលបានសរសេរបន្ថែមថា “ប្រពន្ធថាយកអាខោនហ្វេសប៊ុកប្តីលេង អ៊ីចឹងប្រពន្ធហ្នឹងក៏មានចំណែកសងលុយឱ្យគ្រប់ដែរ ថ្ងៃនេះថ្ងៃសីលអញមិនចង់សាងបាបមាត់ទេ អញប្រាប់ឱ្យហើយ- អញមិនយកលុយសងអញ១ខែ ៥០ដុល្លារទេ ព្រោះប្តីនាងពេលខ្ចីលុយអញ គឺខ្ចីលុយដុំ មិនមែនសងមកវិញលុយរាយទេ ហើយអញចង់ប្រាប់ថា អញមិនមែនរោងចក្រផលិតលុយ ក៏មិនមែនធនាគារដែរ មួយវិញទៀតអញត្រូវការសងលុយជាដុំមកវិញគ្រប់ចំនួនដូចដើមមកវិញ សងលុយដុំឱ្យអញឱ្យបាន២០០០ដុល្លារ ដំបូងកុំមកធ្វើចរិតរកេតរកូត ហើយយកពាក្យលេសថា អញមិនឱ្យសង អញចេះអញចុះ អញរករឿងចេះចុះ បើមិនចង់សង កុំបិទផ្លូវខ្លួនឯងវើយ ពាក្យហ្នឹងមនុស្សគេថ្លៃថ្នូរ គេមិនប្រើពាក្យហ្នឹងទេ។

មួយទៀតនោះ កុំអាងខ្លួនប៉ូលិស មានមាត់និយាយចេញមក ដូចអត់ញញើតច្បាប់ ប៉ូលិសធ្វើខុស ខុសច្បាប់ ហើយផ្ញើជូនមេនាយកដ្ឋានប៉ូលិសការពារផងដែរ ឱ្យបានឃើញថា កូនចៅមេល្អណាស់ផងដែរ ហើយខ្ញុំក៏ចង់ដឹងដែរថា អ្នកណាចេញមុខការពារម្នាក់ប្រុសហ្នឹងខ្លះ…”។

ទន្ទឹមនឹងលាតត្រដាងរឿងរ៉ាវរបស់ខ្លួនតាមរយៈសំណេរបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះ នារីខាងលើក៏បានបង្ហោះឆាតដែលនាងនិងអតីតសង្សារឆ្លើយឆ្លងគ្នា ជុំវិញរឿងរ៉ាវជំពាក់ប្រាក់ជិត៤ពាន់ដុល្លារនេះផងដែរ ដែលបង្ហាញឱ្យឃើញថា នារីជាអតីតសង្សារខឹងបុរសនោះខ្ចីលុយនាងកុហកថា យកទៅរត់ការដូរកន្លែងធ្វើការ បែរជាយកទៅរៀបការប្រពន្ធចោលនាងធ្វើព្រងើយ។ លុះបែកការ នាងទារលុយវិញ ភាគីប្រុសសុំសងមិនគ្រប់ចំនួន ហើយថែមទាំងសងរំលស់ទៀត ទើបនាងមិនសុខចិត្តក៏បង្ហោះហ្វេសប៊ុកបំបាក់មុខអតីតសង្សារតែម្តង។

ជុំវិញរឿងរ៉ាវដ៏ចម្រូងចម្រាសខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺបន្ថែមពីភាគីទាំង២បានទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES