Monday, November 24, 2025
Homeព័ត៌មានជាតិទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រី.. ចាប់តានេះមកតែម្តង

ទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រី.. ចាប់តានេះមកតែម្តង

ខេត្តប៉ៃលិន ៖ បុរសវ័យចំណាស់ម្នាក់បានធ្វើសកម្មភាពចាប់ឱបថើប លូកស្ទាបបៀតបៀនកេរ្តិ៍ខ្មាសក្មេងស្រីម្នាក់ដែលទើបនឹងមានអាយុ១០ឆ្នាំ លុះឪពុកម្តាយក្មេងស្រីរងគ្រោះតាមទាន់ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ករណីតាចាស់លូកស្ទាបក្មេងស្រីនេះបានកើតឡើងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

ជនសង្ស័យល្មោភកាមខាងលើដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះមាន មឹន អាយុ៤៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះទើបនឹងមានអាយុ១០ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីអាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះខាងលើ ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះមាន មឹន ថាបានបៀតបៀនកេរ្តិ៍ខ្មាសកូនស្រីរបស់គាត់។ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចក៏ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែលឪពុកម្តាយក្មេងស្រីប្តឹងចោទប្រកាន់មែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕

RELATED ARTICLES