Monday, November 24, 2025
Homeព័ត៌មានជាតិតាមដានយូរហើយ ពេលចុះបង្ក្រាប ប៉ះចំម៉ូយ៣នាក់ កំពុងម៉ាស្សាសសៃធំ

តាមដានយូរហើយ ពេលចុះបង្ក្រាប ប៉ះចំម៉ូយ៣នាក់ កំពុងម៉ាស្សាសសៃធំ

ភ្នំពេញ ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងការជួញដូរមនុស្សនិងអនិតិជនរបស់ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលប៉ុស្តិ៍បឹងសាឡាង ចុះបង្ក្រាបទីតាំងម៉ាស្សាមួយកន្លែងដែលបង្កប់សេវាកម្មផ្លូវភេទ និងឃាត់ខ្លួនមនុស្សស្រី៥នាក់ (ក្នុងនោះមានថៅកែហាងម្នាក់) រួមនឹងភ្ញៀវប្រុសៗចំនួន៣នាក់ដែលកំពុងម៉ាស្សាសរសៃធំ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចហាងកោសជប់ម៉ាស្សា បង្កប់សេវាផ្លូវភេទ១កន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

សមត្ថកិច្ចបានឱ្យដឹងថា មុននឹងឈានចូលដល់ការចុះបង្ក្រាប មានប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងខាងលើមានសេវាកម្មបម្រើផ្លូវភេទ ទើបកម្លាំងនគរបាលមន្ទីរប្រឆាំងការជួញដូរមនុស្សនិងអនិតិជន បានចុះធ្វើការស៊ើបអង្កេតអស់រយៈពេលជាយូរមកហើយ ទើបនៅថ្ងៃកើតហេតុចុះបង្ក្រាបតែម្តង។

ក្នុងប្រតិបត្តិការនេះនគរបាលបានធ្វើការឃាត់ខ្លួននារីបម្រើសេវាផ្លូវភេទជាជនរងគ្រោះចំនួន៤នាក់ និងថៅកែហាងម្នាក់ រួមទាំងភ្ញៀវប្រុសៗចំនួន៣នាក់ទៀត។

ក្រោយឃាត់ខ្លួន ជនរងគ្រោះទាំង៤នាក់និងភ្ញៀវ៣នាក់ ត្រូវបាននាំយកទៅមន្ទីរប្រឆាំងការជួញដូរមនុស្សនិងអនិតិជន ដើម្បីធ្វើការអប់រំ។ ដោយឡែកថៅកែងហាងត្រូវបាននគរបាលកសាងសំណុំរឿង រង់ចាំបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES