Monday, November 24, 2025
Homeព័ត៌មានជាតិធ្លាយរឿងឪចុងគំនិតអាក្រក់... ពេលពិនិត្យទឹកនោមហើយ

ធ្លាយរឿងឪចុងគំនិតអាក្រក់… ពេលពិនិត្យទឹកនោមហើយ

ខេត្តពោធិ៍សាត់ ៖ ក្មេងស្រីវ័យ១២ឆ្នាំម្នាក់ត្រូវឪពុកចុងល្មោភកាមចាប់រំលោភរហូតដល់បានសម្រេច លុះក្រោយមកកើតមានអាការអស់កម្លាំងល្ហិតល្ហៃ ចេះតែរកកល់ចង់ក្អួតមិនឈប់ ទើបទិញឧបករណ៍មកពិនិត្យដោយខ្លួនឯងដឹងថា កំពុងមានផ្ទៃពោះ ក៏សម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនឪចុងល្មោភកាម នាំយកមកចាត់ការតាមច្បាប់។

ករណីឪចុងរំលោភកូនស្រីនេះបានកើតឡើងតាំងពីអំឡុងខែមេសា (ក្រោយចូលឆ្នាំខ្មែរ) មកម៉្លេះ ប៉ុន្តែរឿងរ៉ាវទើបនឹងបែកធ្លាយ បន្ទាប់ពីក្មេងស្រីរងគ្រោះពិនិត្យទឹកនោមឃើញថា ខ្លួនកំពុងមានផ្ទៃពោះ ក៏ប្តឹងសមត្ថកិច្ចរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យជាឪពុកចុង កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខសាលាភាសាអង់គ្លេស ខាងកើតរង្វង់មូលប្រម៉ោយ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង។

ជនសង្ស័យជាឪពុកចុងដែលចាប់រំលោភកូនស្រី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប៉ិច ឡា អាយុ៣៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង។

ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ថ.ធ.ន អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៣ នៅសាលាបឋមសិក្សាថ្មដា មានលំនៅក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង។

តាមការប្តឹងរៀបរាប់របស់ក្មេងស្រីរងគ្រោះ បានឱ្យដឹងថា កាលពីអំឡុងខែមេសា ក្រោយចូលឆ្នាំខ្មែររួច នៅចំណុចដីចម្ការឪពុកចុងរបស់នាងឈ្មោះប៉ិច ឡា បានធ្វើសកម្មភាពចាប់រំលោភមកលើរូបនាងរហូតដល់បានសម្រេច ហើយគំរាមហាមមិនឱ្យប្រាប់អ្នកណាឡើយ។ ចំណែកនាងដោយសារខ្លាចឪពុកចុងសម្លាប់ដូចពាក្យគំរាម ទើបមិនហ៊ានទម្លាយរឿងប្រាប់អ្នកណាសោះឡើយ ចេះតែទ្រាំបៀមទុក្ខតែម្នាក់ឯងរហូតមក។

ក្មេងស្រីរងគ្រោះបន្តថា លុះមកដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ដោយសារតែនាងចេះតែកើតមានអាការមិនស្រួលក្នុងខ្លួន ចេះតែអស់កម្លាំងល្ហិតល្ហៃវិលមុខរកកល់ចង់តែក្អួត ទើបនឹកសង្ស័យថាមានផ្ទៃពោះក៏ទៅទិញឧបករណ៍ពិនិត្យទឹកនោមមកពិនិត្យទើបដឹងថា នាងពិតជាកំពុងមានផ្ទៃពោះមែនក៏សម្រេចមកប្តឹងសមត្ថកិច្ចឱ្យជួយរកយុត្តិធម៌ជូននាងតែម្តង។

លោកវរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានបញ្ជាក់ឱ្យដឹងថា ក្រោយពេលទទួលបានពាក្យបណ្តឹងពីក្មេងស្រីរងគ្រោះរួចមក សមត្ថកិច្ចក៏បានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យជាឪពុកចុងបាននៅវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខសាលាភាសាអង់គ្លេស ខាងកើតរង្វង់មូលប្រម៉ោយ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង។

ក្រោយឃាត់ខ្លួន​ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំនិងរៀបចំកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES