Monday, November 24, 2025
Homeព័ត៌មានជាតិអាយុទើប១២ឆ្នាំសោះ អាអូនហ៊ានណាស់

អាយុទើប១២ឆ្នាំសោះ អាអូនហ៊ានណាស់

ខេត្តព្រៃវែង ៖ ក្មេងប្រុសឈាមរាវម្នាក់ទើបនឹងមានវ័យ១២ឆ្នាំប៉ុណ្ណោះ ស្រាប់តែបែកគំនិតចាប់រំលោភក្មេងស្រីវ័យ១៣ឆ្នាំម្នាក់ រស់នៅភូមិជាមួយគ្នានៅខាងក្រោយផ្ទះរហូតដល់បានសម្រេច អស់រយៈពេលជាច្រើនខែមកហើយ​ លុះក្រោយមករឿងរ៉ាវបានបែកធ្លាយដឹងដល់ក្រុមគ្រួសារក្មេងស្រីរងគ្រោះក៏ឈានដល់ការដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនក្មេងប្រុសរូបនោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីក្មេងប្រុស១២ឆ្នាំ ចាប់រំលោភក្មេងស្រី១៣ឆ្នាំខាងលើនេះ បានកើតឡើងតាំងពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩កន្លងទៅ នៅចំណុចខាងក្រោយផ្ទះរបស់ក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិថ្មី ឃុំស្វាយជ្រំ ស្រុកមេសាង។

លុះក្រោយពេលដែលក្រុមគ្រួសារក្មេងស្រីរងគ្រោះបានដឹងរឿងរ៉ាវ ក៏បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនក្មេងប្រុសខាងលើ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០១៩។

ក្មេងស្រីរងគ្រោះដែលទទួលរងការរំលោភសេពសន្ថវៈពីក្មេងប្រុសដែលរស់នៅក្បែរផ្ទះគ្នា មានឈ្មោះ ស.ឋ.ន អាយុ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ចំណែកក្មេងប្រុសដែលជាប់សង្ស័យ និងត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះ ស.រ.ក.ស អាយុ១២ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយជ្រុំ ស្រុកមេសាង បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីស្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះ ដោយបានប្តឹងចោទប្រកាន់ទៅលើក្មេងប្រុសឈ្មោះ ស.រ.ក.ស ថាបានចាប់រំលោភសេពសន្ថវៈទៅលើកូនស្រីរបស់គាត់ឈ្មោះ ស.ឋ.ន រហូតដល់បានសម្រេចកាលពីវេលាម៉ោងប្រហែល៣រសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩កន្លងទៅ នៅខាងក្រោយផ្ទះរបស់គាត់។

ក្រោយពីបានទទួលបណ្តឹងខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រុំ បានចុះសហការជាមួយនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកមេសាង បានចុះដល់កន្លែងកើតហេតុ និងហៅក្មេងប្រុសជាជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលស្វាយជ្រុំ ដើម្បីធ្វើតាមនីតិវិធី៕

RELATED ARTICLES