Monday, November 24, 2025
Homeព័ត៌មានជាតិព្រាប សុវត្ថិ ទោះហត់នឿយប៉ុនណា មិនរារែករកលុយជួយសង្គ្រោះកុមារ

ព្រាប សុវត្ថិ ទោះហត់នឿយប៉ុនណា មិនរារែករកលុយជួយសង្គ្រោះកុមារ

ព្រាប សុវត្ថិ ដែលមានការងារជាច្រើនត្រូវបំពេញនៅក្នុងស្រុកនោះ សុខចិត្តបោះបង់ការច្រៀងតាមបណ្តាកម្មវិធីផ្សេង រួមទាំងកម្មវិធីសម្ពោធ Vivo ដែលមានលោកជាទូតសុច្ឆន្ទៈផង ដោយសារតារាជើងចាស់របស់ហង្សមាស រូបនេះ ជាប់ដៃច្រៀងនៅប្រទេសអូស្ត្រាលី រយៈពេល២ខែ។

តាមរយៈការសម្តែងជាច្រើនរដ្ឋ ដូចជា ម៉ែលប៊ន, ប៊្រីសប៊ន, អាត់ដឺឡែដ៍ និងស៊ីដនី នាពេលកន្លងមក គេឃើញព្រាប សុវត្ថិ និងតារារួមដំណើរដែលមានដូចជា ចំរើន សុភ័ក្ត្រ, សោម ស្រីនាថ និងពេជ្រ រដ្ឋា ទទួលបានការគាំទ្រច្រើន ហើយតារាទាំង៤ដួងគ្រោងនឹងសម្តែងរួមគ្នានៅថ្ងៃទី២ ខែសីហា ទៀតផង ដែលសំបុត្រត្រូវបានគេដាក់លក់ចន្លោះពី៨០ទៅ៨៥ដុល្លារ។

តាមក្រុមរាំរបស់ព្រាប សុវត្ថិ បានឱ្យដឹងថា ការដែលតារាចម្រៀងជើងចាស់របស់ហង្សមាស សុខចិត្តបោះបង់ការច្រៀងសម្តែងនៅក្នុងស្រុក ហើយទៅច្រៀងសម្តែងនៅអូស្ត្រាលីនោះ ដោយសារតែលោកពេញចិត្តក្នុងការច្រៀងដើម្បីរកមូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលីនេះណាស់ ហេតុនេះហើយទោះជារវល់យ៉ាងណាក៏ត្រូវតែឆ្លៀតដែរ។

អ្វីដែលមោទនភាពមួយទៀត គឺរាល់ការចេញទៅច្រៀងសម្តែងនៅបរទេស គឺព្រាប សុវត្ថិ តែងតែយកក្រុមភ្លេងរបស់លោក (Preap  Sovath’s  Band) ទៅជានិច្ច ដែលនេះបង្ហាញពីការលើកកម្ពស់របស់សិល្បករខ្មែរនៅបរទេសផងដែរ។

ការទៅរកលុយនៅអូស្ត្រាលីលើកនេះ របស់ព្រាប សុវត្ថិ តារាល្បីរូបនេះមិនបានយកកូនប្រុសទាំង៣ទៅដូចកាលលោកទៅច្រៀងសម្តែងនៅអាមេរិក ឡើយ។ ប៉ុន្តែ ព្រាប សុវត្ថិ បានបណ្តើរភរិយា អ្នកស្រីឡុង ស្រីមុំ ដើម្បីសាងស្នេហ៍នៅក្រៅស្រុកឱ្យកាន់តែរឹងមាំថែមទៀតផងដែរ៕

RELATED ARTICLES