Monday, November 24, 2025
Homeព័ត៌មានជាតិប្រើល្បិចចឹងបានទៀត... ទោះជាគាត់ជិះម៉ូតូជាមួយប្តីក៏ដោយ

ប្រើល្បិចចឹងបានទៀត… ទោះជាគាត់ជិះម៉ូតូជាមួយប្តីក៏ដោយ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ ត្រូវបានពលរដ្ឋព័ន្ធចាប់វ៉ៃទ្រមខ្លួនទើបប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច ហើយជិះម៉ូតូគេចទៅប៉ះគ្នារកដួល ហើយក៏ធ្លាក់ម្នាក់ពីលើម៉ូតូឯអ្នកបើកបន្ថែមល្បឿនទៅបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខសាលាគរុកោសល្យភូមិភាគ ក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ជនរងគ្រោះឈ្មោះអ៊ុក ចាន់ណាក់ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាងអ៊ុតសក់។

ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមានទី១.ឈ្មោះយ៉ាន់ ថាវ៉ាត់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រះពន្លា សង្កាត ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ និងបក្សពួកម្នាក់ទៀត ឈ្មោះលាភ បានរត់គេចខ្លួនបាត់។

សម្ភារៈបាត់បង់ទូរស័ព្ទដៃ១គ្រឿង ម៉ាក iphone x ពណ៌ស។ ចំណែកវត្ថុតាងដកហូតបានមានទូរស័ព្ទដៃ២គ្រឿង (ម៉ាកiPhone7ពណ៌ខ្មៅ និងម៉ាកNOKIAចុចពិល ពណ៌ខ្មៅ) របស់ជនសង្ស័យ។ កូនកាបូបស្ពាយពណ៌ខ្មៅ១ នាឡិកា ដៃ១គ្រឿង និងមួកក្រណាត់ចំនួន១ ជារបស់ជនរងគ្រោះ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូជាមួយប្តីរបស់ខ្លួនក្នុងគោលបំណងមកមើលការប្រគំតន្ត្រី និងតាំងពិព័រណ៌នៅសួនច្បារមាត់ទន្លេតាខ្មៅ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះកំពុងចុចទូរស័ព្ទលេង ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ មិនចាំស៊េរីនិងស្លាកលេខមកដល់ទន្ទឹមខាងស្តាំដៃ ធ្វើសកម្មភាពឆក់យកទូរស័ព្ទហើយជិះគេចខ្លួន ភ្លាមនោះជនរងគ្រោះបានជិះម៉ូតូដេញតាមរហូតដល់ស្តុប១១០ ម៉ូតូរបស់ជនសង្ស័យបានប៉ះដៃចង្កូតជាមួយអ្នកធ្វើដំណើរស្របទិសគ្នា បណ្តាលឱ្យរេចង្កូតចង់ដួល ទើបជនសង្ស័យឈ្មោះយ៉ាន់ ថាវ៉ាត់ លោតចុះពីលើម៉ូតូត្រូវជនរងគ្រោះនិងប្រជាជនចាប់វាយទ្រមខ្លួន ហើយប្រគល់ជូនសមត្ថកិច្ច ចំណែកឯបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះលាភ បានជិះម៉ូតូគេចខ្លួនបាត់តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួននឹងបក្ខពួកពិតជាបានរួមគំនិតគ្នាធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃជនរងគ្រោះប្រាកដមែន។

ករណីនេះកម្លាំងជំនាញនាំយកជនសង្ស័យទៅសួរនាំបន្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES