Monday, November 24, 2025
Homeព័ត៌មានជាតិមិនអាសូរទេអី កូនបង្កើតខ្លួនឯងសោះ ចុងក្រោយពូទឹកភ្នែកហើយ

មិនអាសូរទេអី កូនបង្កើតខ្លួនឯងសោះ ចុងក្រោយពូទឹកភ្នែកហើយ

រតនគិរី ​៖​ ឪពុកកំណាចម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានធ្វើទារុណកម្មវាយកូនប្រុសបង្កើតរបស់ខ្លួនបណ្តាលឲ្យរងរបួសធ្ងន់ កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង។

ឪពុកបង្កើតមានចិត្តតិរច្ឆាននេះ មានឈ្មោះខាត់ សារី ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ត្បូង ចំណែកឈ្មោះ ឃ.ល ភេទ​ប្រុស អាយុ​៥​ឆ្នាំ ជនជាតិខ្មែរ។ ឪពុកកូននេះសព្វថ្ងៃនេះរស់នៅ​ភូមិ-​ឃុំ​កើតហេតុ​ខាងលើ​។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួន សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋថា កាលពី​វេលា​ម៉ោង​៩យប់ ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៩ ឪពុកកំណាចបានយកដំបងវាយទៅលើកូនប្រុសបង្កើតរបស់ខ្លួនបណ្តាលឲ្យរងរបួសធ្ងន់ជាំភ្នែកខាងស្តាំ នៅចំណុចផ្ទះជួលភូមិឃុំកើតហេតុ។

សមត្ថកិច្ចដដែលបានបន្តឲ្យដឹងថា ភ្លាមៗនោះសមត្ថកិច្ចបានដឹកនាំកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យជាឪពុកនេះមកកាន់​អធិការដ្ឋាន​នគរបាលក្រុង​បាន​លុង ដើម្បីសួរនាំ ស្រាវជ្រាវ​និង​ស៊ើបអង្កេត​បន្ត​ ហើយ​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបង​ខេត្ត​ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់។

គួរបញ្ជាក់ថា ជន​សង្ស័យ​ខាង​លើ​នេះបានលែងលះប្រពន្ធដើម ហើយយកកូនប្រុសរងគ្រោះនេះមកនៅជាមួយ រួចក៏បានយកប្រពន្ធម្នាក់ទៀត ដែលកំពុងរស់នៅជាមួយគ្នារាល់ថ្ងៃ ៕

RELATED ARTICLES