Sunday, November 23, 2025
Homeព័ត៌មានជាតិប៊ិះបានសម្រេចហើយ ប្តីនាងអើតពីបន្ទប់ទឹកឃើញ ចាប់បានតែម្តង

ប៊ិះបានសម្រេចហើយ ប្តីនាងអើតពីបន្ទប់ទឹកឃើញ ចាប់បានតែម្តង

ភ្នំពេញ ​៖​ បុរសល្មោភកាម​ម្នាក់​ បានឡើងតណ្ហាធ្វើសកម្មភាពចូលបន្ទប់នារីម្នាក់ដែលកំពុងដេកលើគ្រែ ប៉ងចាប់រំលោភ ខណៈដែលកំពុងតែស្រាតខោដោះអាវចេញ ភ្លាមនោះប្តីរបស់នារីរងគ្រោះកំពុងងូតទឹកក្នុងបន្ទប់ទឹក បានចេញមកចាប់រួចប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍ប្រុសល្មោភកាមចូលរំលោភប្រពន្ធគេដល់ក្នុងបន្ទប់នេះ បានកើតឡើងកាលពី​ល្ងាច​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង​របស់​សាលា​វិចិត្រសិល្បៈ មាន​ទីតាំងនៅ​ភូមិ​ពោង​ពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ជនសង្ស័យមានឈ្មោះ​ផាន រ៉​ន អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ក្នុង​បរិវេណ​សាលា​វិចិត្រ​សិល្បៈ។ ចំណែកនារីរងគ្រោះ មានឈ្មោះ ក.ល.ណ អាយុ​២៧​ឆ្នាំ មុខរបរ​មេផ្ទះ​ស្នាក់នៅ​ក្នុង​ការដ្ឋាន​សំណង់​សាលា​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ ស្ថិតក្នុង​ភូមិ​ពោង​ពាយ សង្កាត់​ភ្នំពេញ​ថ្មី។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ​ មុនពេលកើតហេតុ នារីរងគ្រោះកំពុង​តែ​ដេក​នៅ​ក្នុង​បន្ទប់​ តែ​ពុំបាន​បិទទ្វារនោះទេ ខណៈដែលប្តីកំពុងងូតទឹកក្នុងបន្ទប់ទឹក ស្រាប់តែជនល្មោភកាមបាន​ដើរ​ចូលមក​ចាប់​នាង​កំពុង​ដេក​នៅ​លើ​គ្រែ​ រួចសម្រាត​ខោអាវ​ចេញ​ប៉ង​រំលោភ ប៉ុន្តែភ្លាមនោះ ប្តី​របស់​នាង​បាន​មើល​មកពី​បន្ទប់ទឹក​ឃើញជនល្មោភកាមកំពុងតែវក់វីជាមួយប្រពន្ធរបស់ខ្លួន ​ក៏​បានចាប់​ជន​ជនសង្ស័យ​​ប្រគល់ឲ្យ​ប៉ូលិស​មូលដ្ឋាន​ចាត់ការ​តាមច្បាប់​តែម្តង។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យ​ល្មោភកាមបាន​សារភាពថា មុនពេលកើតហេតុ រូបគេទើបមកពី​ផឹកស្រា​ ហើយពេលដើរកាត់បន្ទប់នារីរងគ្រោះ ស្រាប់តែឃើញនាងកំពុងដេកលើគ្រែ​ ក៏ចាប់ផ្តើមមាន​អារម្មណ៍​ចង់រួមភេទ ដោយ​គិតថា មិនមាន​អ្នកណា​មើលឃើញ​រូបគេចាប់​នាង​រំលោភ​ឡើយ ប៉ុន្តែ​មិនបានចាប់អារម្មណ៍ថាប្តីរបសើនាងនៅក្នុងបន្ទប់ទឹកនោះ ខណៈដែលស្រាតខោដោះអាបហៀបនឹងរំលោភហើយនោះ បែរជា​​ប្តី​របស់នាង​ចេញពីបន្ទប់ទឹកចាប់រូបគេតែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងឃុំខ្លួនជនសង្ស័យបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ៕

RELATED ARTICLES