Sunday, November 23, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន រីករាយដែលនំបញ្ចុកខ្មែរ មកដល់ទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក

សម្តេចហ៊ុន សែន រីករាយដែលនំបញ្ចុកខ្មែរ មកដល់ទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក

ខណៈដែលសម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ​ “ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩” នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស” សម្តេចក៏បានចូលរួមក្នុងកម្មវិធីព្រឹត្តិការណ៍សង្គម និងវប្បធម៌ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក ដោយបានពិសានំបញ្ចុកដែលជារបស់ខ្មែរ ជាមួយមន្ត្រីបរទេសផ្សេងទៀតនៅទីនោះ។

សម្តេចហ៊ុនសែន បានសរសេរលើទំព័រហ្វេសប៊ុករបស់សម្តេចថា “ខ្ញុំពិតជារីករាយ ដែលនំបញ្ចុកខ្មែរបានមកដល់ទីស្នាក់ការ អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization-WTO) កាលពីយប់មិញ នៅក្នុងកម្មវិធីសង្គម និងវប្បធម៌”។

សម្តេចបានបន្តទៀតថា “ដូចយើងដឹងហើយថា នំបញ្ចុកគឺជាអត្តសញ្ញាណនំរបស់ជាតិយើង ដែលបង្ហាញពីសាមគ្គីភាពស្អិតល្មួតវេញត្របាញ់ចូលគ្នាដូចជាចង្វាយនំបញ្ចុក ដែលមានគ្រឿងផ្សំជាច្រើន នាំមកនូវក្លិនដ៏ឈ្ងុយនិងរសជាតិដ៏ឆ្ងាញ់ ពិសាដែលនាំមកនូវសុខភាពពិតៗ”។

សម្តេចបានបន្ថែមថា “យើងចូលរួមអោយតម្លៃលើកតម្កើងម្ហូបអាហារ និងនំចំណីខ្មែរអោយបានកាន់តែទូលំទូលាយនៅក្នុងពិធីសំខាន់ៗ តូច ធំ ទាំងក្នុង និងក្រៅប្រទេស។ សូមអរគុណ និងជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ទីកន្លែង”៕

RELATED ARTICLES