Sunday, November 23, 2025
Homeព័ត៌មានជាតិអ្នករត់កង់បី ជាបងធំប្រចាំភូមិ ខ្លាំងដៃពេក ជួបរឿងនេះហើយ

អ្នករត់កង់បី ជាបងធំប្រចាំភូមិ ខ្លាំងដៃពេក ជួបរឿងនេះហើយ

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ កំពុងអង្គុយចាំដឹកម៉ូយត្រឡប់ទៅវិញ ស្រាប់តែមានទំនាស់សម្តី ជាមួយក្មេងទំនើងប្រចាំភូមិ និងត្រូវក្មេងទំនើងរូបនោះ ស្ទុះមកវាយបណ្តាលឱ្យរងរបួសធ្ងន់ បែកក្រោមភ្នែកខាងឆ្វេង។ ចំណែកក្មេងទំនើងជាជនបង្កត្រូវសមត្ថកិច្ចចាប់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនរងគ្រោះមានឈ្មោះអ៊ុក សេរីរ័ត្ន ហៅលឹម អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនបង្កជាបងធំប្រចាំភូមិ មានឈ្មោះសុខ ជា ហៅជា អាយុ២០ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិកើតហេតុខាងលើ។

តាមសំដីជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ គាត់បានដឹកម៉ូយម្នាក់ចេញពីម្តុំពីចម្ការដូង មកចំណុចខាងលើ ក្នុងតម្លៃ១ម៉ឺនរៀល។ លុះមកដល់ចំណុចនេះ ម៉ូយបានប្រាប់ឱ្យគាត់អង្គុយចាំដឹកទៅវិញ លុះពេលដែលគាត់កំពុងអង្គុយចាំម៉ូយ ស្រាប់តែលេចមុខជនបង្កខាងលើជាបងធំប្រចាំភូមិ និងជាអ្នករត់រឺម៉កង់បី ដើរមកសួរគាត់ មកធ្វើអីទីនេះ លុះពេលនោះ គាត់ថាចាំដឹកម៉ូយទៅវិញ ក៏ប៉ះសំដីគ្នា ហើយបងធំនោះ លោតមកវាយគាត់បណ្តាលឱ្យបែកមុខ និងរយះក្រោមភ្នែកខាងឆ្វេង រងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនបង្កហេតុខាងលើ នាំយកទៅសាកសួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES