Saturday, November 22, 2025
Homeព័ត៌មានជាតិកឺកឺ យកកាំបិតភ្ជង់ប្លន់រថយន្តជនជាតិខ្មែរ ពេលម្ចាស់ចុះបត់ជើងធំ

កឺកឺ យកកាំបិតភ្ជង់ប្លន់រថយន្តជនជាតិខ្មែរ ពេលម្ចាស់ចុះបត់ជើងធំ

ខេត្តតាកែវ ៖ មនុស្សប្រុសស្រី២នាក់ បានធ្វើសកម្មភាពយកកាំបិតភ្ជង់ប្លន់យកឡាន ត្រូវសមត្ថកិច្ចខេត្តតាកែវ ចាប់ខ្លួនកាលពី វេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកអង្គតាសោម ស្ថិតក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់។

ជនសង្ស័យទាំង២នាក់ ទី១ មានឈ្មោះចាង ជីនស៊ីន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន និងទី២. ឈ្មោះ សែវ ជីន ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិចិន ។ សព្វថ្ងៃ ពួកគេស្នាក់នៅរាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលជាម្ចាស់រថយន្ត១គ្រឿង ម៉ាកឡិចសុីស RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2P-8959 បានរត់មកប្តឹងសមកត្ថកិច្ចស្រុកបាទីថា កាលពីវេលាម៉ោង១៨ និង៣០នាទីយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ មានជនសង្ស័យ២នាក់ បានធ្វើសកម្មភាពយកកូនកាំបិតភ្ជង់ប្លន់រថយន្តគាត់ទៅបាត់ហើយ ខណៈដែលជនសង្ស័យបានជួលរថយន្តរបស់គាត់ ពីចំណុចពោធិ៍ចិនតុង រាជធានីភ្នំពេញ ជិះតាមផ្លូវជាតិលេខ៣ សំដៅទៅខេត្តកំពត លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានសុំចុះបត់ជើងធំ ហើយជនសង្ស័យទាំង២នាក់ បានប្រតាយប្រតប់ជាមួយជនសង្ស័យ បណ្តាលឱ្យជនរងគ្រោះរងរបួសស្រាល។

ក្រោយពេលទទួលបានពាក្យបណ្តឹងភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងតាមបណ្តាស្រុក ក្រុង និងកម្លាំងអន្តរាគមន៍ ចុះល្បាតពួនស្ទាក់ ត្រួតពិនិត្យ ឆែកឆេរ រហូតវេលាម៉ោង១៩និង៣០នាទី កម្លាំងជំនាញបានព័ទ្ធស្ទាក់ចាប់បានរថយន្តខាងលើ រួមទាំងជនសង្ស័យទាំង២នាក់ នៅចំណុចផ្លូវបំបែកអង្គតាសោម ស្ថិតក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

RELATED ARTICLES