Friday, April 26, 2024
Homeកីឡាអន្ដរជាតិខ្សែប្រយុទ្ធ Daniel Sturridge ចង់វិលវិញ

ខ្សែប្រយុទ្ធ Daniel Sturridge ចង់វិលវិញ

អតីតកីឡាករខ្សែប្រយុទ្ធ Daniel Sturridge ក្លឹប Liverpool និង Chelsea បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ចង់វិលត្រឡប់មកលេងឱ្យក្លឹបបាល់ទាត់នៅក្របខណ្ឌ Premier League វិញ។ នេះបើយោងតាមប្រភពព័ត៌មាន Reuter ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។

កីឡាករ Daniel Sturridge កាលលេងនៅក្លឹបក្របខណ្ឌតួកគី

កីឡាករវ័យ៣០ឆ្នាំរូបនេះ អត់មានក្លឹបលេងចាប់តាំងពីខែមីនា នៅពេលដែលលុបកុងត្រាចោលជាមួយក្លឹបបាល់ទាត់តួកគី Trabzonspor  និងជាប់បម្រាមរយៈពេល៤ខែ ដោយសមាគមបាល់ទាត់អង់គ្លេស ក្រោយរកឃើញថា កីឡាករូបនេះរំលោភលើច្បាប់ភ្នាល់បាល់។

កីឡាករក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បាននិយាយថា មានក្លឹបជាច្រើនបានទាក់ទងមកខ្ញុំ ប៉ុន្តែខ្ញុំបានសម្រេចចិត្តរង់ចាំក្លឹបមកពីក្របខណ្ឌ Premier League ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Sky Sport កីឡាករខ្សែប្រយុទ្ធ Daniel Sturridge បាននិយាយថា យើងមានជម្រើសជាច្រើនជុំវិញពិភពលោក ប៉ុន្តែខ្ញុំជាកីឡាករអង់គ្លេស ខ្ញុំនៅតែចង់លេងនៅទឹកដីអង់គ្លេស ជាពិសេសក្របខណ្ឌ Premier League  តែម្តង។

Sturridge បានបន្តទៀតថា មានក្លឹប២ បានទាក់ទងមក គឺក្លឹប Man City និង West Brom ។

កីឡាករដែលធ្លាប់លើកពាន Premier League ម្តង និង Champion League ២ដង នៅតែមានជំនឿចិត្តថា មានក្លឹបកំពូលៗចាប់អារម្មណ៍ចង់បាន។ ខ្ញុំបានត្រៀមខ្លួនដើម្បីជួយក្លឹបនោះ ឱ្យទទួលបានជោគជ័យ និងសម្រាប់ការបើកទំព័រថ្មីនៃអាជីពបាល់ទាត់របស់ខ្ញុំ៕

ប្រភពពី ៖ Reuters
ប្រេសម្រួលដោយ ៖ ដេត

RELATED ARTICLES