Thursday, May 21, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថៅកែឡាន បង្ហោះម៉ូតូធំ ប៉ូលិសចាប់

ថៅកែឡាន បង្ហោះម៉ូតូធំ ប៉ូលិសចាប់

ខេត្តតាកែវ ៖ បុរសម្នាក់ ដែលបង្ហោះម៉ូតូធំ តាមដងផ្លូវជាតិ យ៉ាងអនាធិបតេយ្យ ក្នុងទឹកដីខេត្តតាកែវ ដែលទទួលរងប្រតិកម្មយ៉ាងច្រើនពីមហាជន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញខេត្តតាកែវ ស្រាវជ្រាវឃាត់ខ្លួនបាន។អ្នកបើកម៉ូតូធំ បង្ហោះ និងត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ឡាយ ឈៀង អាយុ២៧ឆ្នាំ មុខរបរលក់ឡាន រស់នៅភូមិឡូរី សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាក់ថា អ្នកបើកម៉ូតូធំដែលបង្ហោះតាមផ្លូវនេះ ត្រូវបានកម្លាំងនគរបាលរបស់លោក តាមឃាត់ខ្លួន យកមកសាកសួរ តាំងពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦  បន្ទាប់ពីវីដេអូបង្ហោះម៉ូតូ ត្រូវបានចែកចាយពេញបណ្តាញសង្គម និងបង្កការព្រួយបារម្ភដល់សាធារណ ជន។

ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាក់ទៀតថា បុគ្គលរូបនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ លើបទល្មើស និងកំហុសមួយចំនួន រួមមាន ៖ ប្រើប្រាស់ម៉ូតូអត់ពន្ធ ម៉ូតូគ្មានស្លាកលេខ គ្មានប័ណ្ណបើកបរ ព្រមទាំងធ្វើសកម្មភាពបង្ហោះម៉ូតូ បង្កភាពអនាធិបតេយ្យលើដងផ្លូវសាធារណៈ ដែលអាចប៉ះពាល់ដល់សុវត្ថិភាពអ្នក ដំណើរដទៃ។

មហាជន ជាច្រើន បានសម្តែងការគាំទ្រចំពោះចំណាត់ការរបស់សមត្ថកិច្ច ដោយចាត់ទុកថា ជាវិធានការចាំ បាច់ ដើម្បីទប់ស្កាត់អំពើបើកបរប្រកបដោយគ្រោះថ្នាក់ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ឱ្យមានប្រសិទ្ធភាព ស្របពេលសមត្ថកិច្ចកំពុងយកចិត្តទុកដាក់ចំពោះការបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូ បែបអនាធិបតេយ្យលើដងផ្លូវសាធារណៈផងដែរ។

សមត្ថកិច្ចបានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ និងចៀសវាងសកម្មភាពគ្រោះថ្នាក់ផ្សេងៗ ដែលអាចបង្កហានិភ័យដល់អាយុជីវិតខ្លួនឯង និងអ្នកដទៃ៕

RELATED ARTICLES