Thursday, May 14, 2026
Homeសង្គម និងជីវិតដំរីព្រៃ បំផ្លាញដំណាំពលរដ្ឋ ស្រុកកំពង់សីលា

ដំរីព្រៃ បំផ្លាញដំណាំពលរដ្ឋ ស្រុកកំពង់សីលា

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋរស់នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានរាយការណ៍ថា បច្ចុប្បន្ននេះ មានសត្វដំរីព្រៃ បានចូលមកបំផ្លាញដំណាំក្នុងចម្ការ ដូចជា ដូង ជាដើម ក្នុងនោះដំរីខ្លះ បានចូលមកអុកឡុកដល់ផ្ទះសម្បែងពលរដ្ឋ ក៏មានដែរ។ យ៉ាងណា ករណីនេះ ប្រជាពលរដ្ឋ បានរាយការណ៍ទៅអាជ្ញាធរ និងមន្ត្រីជំ នាញ ជួយមានវិធានការទប់ស្កាត់។

លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា បានឱ្យដឹងនៅថ្ងៃ១២ ខែឧសភា ឆ្នាំ២០២៦ថា អាជ្ញាធរនៅមូលដ្ឋាន បានត្រឹមតែប្រើវិធានការបង្អើលសត្វដំរី ឱ្យចូលទៅក្នុងព្រៃវិញតែប៉ុណ្ណោះ មិនអាចប្រើវិធានការក្តៅលើសពីការដេញបង្អើលបានទេ ដោយសារតែសត្វដំរីនេះ ស្ថិតក្រោមការអភិរក្ស និងទទួលបានការការពារពីច្បាប់។

សូមបញ្ជាក់ថា ការការពារនិងអភិរក្សជីវៈចម្រុះ សត្វព្រៃ ព្រៃឈើ កាន់តែប្រសិទ្ធភាពខ្ពស់ នឹងផ្តល់ផលប្រយោ ជន៍យ៉ាងច្រើនដល់ប្រព័ន្ធអេកូឡូស៊ី និងជួយដល់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈការរកចំណូលពីទេសចរណ៍ធម្មជាតិ។

សូមនិយាយថាទេ! ចំពោះសាច់សត្វនិងផលិតផលពីសត្វព្រៃ គឺមានន័យថា លោកអ្នកបានចូលរួមបញ្ឈប់ការជួញដូរសត្វព្រៃ ខុសច្បាប់ និងការដាក់អន្ទាក់ចាប់សត្វព្រៃ៕

RELATED ARTICLES