ភ្នំពេញ ៖ ស្រីស្រស់ ចាន់ឡៃ វលក្ខណ៍ និងសង្សារបណ្ដូលចិត្តរបស់នាង ប្រុសក្មេង សំអូន ជលសារ ទើបប្រារព្ធខួបស្នេហ៍គម្រប់ ៤ឆ្នាំ កាលពីពេលថ្មីៗនេះ ដោយវលក្ខណ៍ អះអាងថា ការរស់នៅជាមួយមនុស្សយល់ ចិត្ត ៤ឆ្នាំ មានអារម្មណ៍ថា លឿនខ្លាំង ខណៈដែលជលសារ ថាសង្សារខ្លួន ៤ឆ្នាំមុន ស្លូតដូចឆ្មា ប៉ុន្ដែ ៤ឆ្នាំ ក្រោ យ មិនបាច់និយាយ ដែលពាក្យនេះ ទំនងលោកចង់សំដៅដល់ពាក្យដែលបុរសភាគច្រើនដែលមានគូ តែងនិ យាយលេងបន្លំមែនថា នារីជាគូស្នេហ៍របស់ពួកគេ «ឆ្មាក្លាយខ្លា» នោះក៏ថាបាន ។

យ៉ាងណា នៅថ្ងៃរំលឹកខួបស្នេហ៍គម្រប់ ៤ឆ្នាំនេះ ទាំងវលក្ខណ៍ និងជលសារ មិនបានប្រកាសថា ពួកគេនឹងដឹកដៃគ្នាចូលរោងការនៅថ្ងៃណាឲ្យប្រាកដឡើយ ខណៈដែលពេលនេះ ចំណងស្នេហាពួកគេ គ្មានឧបសគ្គ ឡើយ ក្រោយពី សំអូន ជលសារ បាននាំសង្សាររត់ចេញពីធ្វើការក្រុមហ៊ុនឪធម៌ របស់គេ លោកយ៉ែម សំអូន ទាំងចម្រូងចម្រាស កាលពីឆ្នាំ២០២៣។ ប៉ុន្ដែតាមព័ត៌មានថា វលក្ខណ៍ បានខាតបង់ប្រាក់ចំណូល មួយចំនួន ព្រោះពីមុននាងជាតារាដែលសកម្មបំផុតម្នាក់ នៅក្នុងក្រុម ឥឡូវលោក សំអូន ឈប់ហៅច្រៀង ហើយពេលជួបគ្នាដោយចៃដន្យ ពួកគេមិនដែលនិយាយស្ដីរកគ្នាឡើយ ។

សូមបញ្ជាក់ថា ចាន់ឡៃ វលក្ខណ៍ ជាតារាចម្រៀងនិងសម្ដែង ដែលរូបសម្រស់ មានការទាក់ទាញ ក្រោយនាងកែច្រមុះ ។ មុនភ្ជាប់ស្នេហាជាមួយលោកជលសារ នាងវលក្ខណ៍ ធ្លាប់ត្រូវបានគេសង្ស័យថា ជាសង្សាររបស់តារាចម្រៀង លោកអ៊ាម វន្នី ផងដែរ តែដំណឹងនេះ បានរលត់ទៅវិញ ក្រោយមានដំណឹងថា លោក យ៉ែម សំ អូន មានការអាកអន់ស្រពន់ចិត្ត ព្រោះកូនធម៌សំណព្វចិត្តរបស់លោក សំអូន ជលសារ បង្កាត់ភ្លើងស្នេហាជា មួយ វលក្ខណ៍ មិនសមតាមបំណងរបស់លោកជាឪធម៌ ខំបណ្ដុះបណ្ដាលកូនធម៌ ឲ្យចេះសព្វគ្រប់បែបយ៉ាង ពេលកូនធម៌ បានជំនាញ ក៏នាំសង្សារ រត់ទៅធ្វើការនៅក្រុមហ៊ុនគេផ្សេង ដែលប្រកួតប្រជែងជាមួយលោកវិញ ។ ប៉ុន្តែទាក់ទងរឿងលោកយ៉ែម សំអូន អន់ចិត្តកូនធម៌ ជាសង្សារខ្លួននេះ កន្លងមក វលក្ខណ៍ មិននិយាយអ្វីទាំងអស់ ហើយថែមទាំងមិនចង់ភ្ជាប់ឈ្មោះនាងទៅជាមួយឪធម៌ទៀតផង ។

គួរកត់សម្គាលដែរថា ចាន់ឡៃ វលក្ខណ៍ ក្រោយកែច្រមុះ ធ្វើឲ្យប្រុសៗមិនតិចនាក់ទេដែលចាប់អារម្មណ៍នាង ប៉ុន្ដែនាងមិនស្នេហាប្រុសវ័យចំណាស់ទេ ហើយចុងក្រោយ ជ្រើសប្រុសក្មេង សំអូន ជលសារ ដែលជាអ្នកថតរូប និងកាត់ត ឲ្យលោក យ៉ែម សំអូន ទើបធ្វើឲ្យអ្នកខ្លះសរសើរថា ស្រីស្អាតរូបនេះ មិនចាប់អារម្មណ៍ប្រុសមានលុយ ដែលចង់ផ្ដល់អ្វីៗគ្រប់យ៉ាងឲ្យនាង ជាថ្នូរស្នេហាឡើយ ។ ប៉ុន្ដែការពន្យារពេលរៀបការ និងគ្មានដំណឹងភ្ជាប់ពាក្យជាមួយគ្នានេះ នាំឲ្យចំណងស្នេហាពួកគេ ប្រឈមហានិភ័យគ្រប់ពេលវេលា ពិសេសលោកជលសារ បើនៅតែមិនប្រញាប់អូសដៃបណ្ដូលចិត្ត រៀបការទេ ច្បាស់ជានឹងអាចប្រឈមគូប្រជែងស្នេហ៍ធំជាមិនខាន។

ចាន់ឡៃ វលក្ខណ៍ មិនមានបទចម្រៀងផ្ទាល់ខ្លួនណាល្បីខ្លាំងទេ ប៉ុន្ដែកន្លងមក នាងធ្វើឲ្យគេចាប់អារម្មណ៍ ពេលច្រៀង Cover បទល្បីៗរបស់រៀមច្បង ។ តាមប្រភពថា ចំណងស្នេហា វលក្ខណ៍ ត្រូវបានក្រុមគ្រួសារខាងនាងគាំទ្រ ប៉ុន្ដែឪធម៌នាង មិនពេញចិត្តសកម្មភាពរបស់កូនធម៌ ជលសារ ឡើយ ដោយគ្រោងបើកសន្និ សីទកាសែត ទ្រង់ទ្រាយធំទៀតផង ពាក់ព័ន្ធរឿងកូនធម៌របស់លោក ប្រែប្រួលនេះ តែឥឡូវបែរជាស្ងប់ស្ងាត់វិញ ក្រោយលោក សំអូន វិលមកត្រូវរ៉ូវគ្នាវិញជាមួយអតីតភរិយា អ្នកនាង យ៉ាន លីនដា និងបានរៀបការជាលើកទី២កាលពីខែសីហា ឆ្នាំ២០២៤ ក្រោយរស់នៅបែកគ្នា អស់រយៈពេលដល់ទៅ ៩ឆ្នាំ ៕



