ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី ១ក្រុម តែងប្រមូលផ្តុំជុំជើងគ្នាលេងល្បែងស៊ីសង (បៀ) ជារៀងរាល់ថ្ងៃ រហូតដល់ភ្លេចដាំបាយទឹក ធ្វើម្ហូបឱ្យកូនចៅនិងប្តី ជាហេតុធ្វើឱ្យបុរសជាប្តី ទ្រាំលែងបាន ក៏បង្ហោះរូបភាពនិងសារតាមបណ្តាញសង្គម ស្នើសុំឱ្យសមត្ថកិច្ច មានវិធានការ ហើយក៏ត្រូវបានសមត្ថកិច្ចទទួលបានព័ត៌មានភ្លាម ចុះអន្ត រាគមន៍ភ្លែត ឈានដល់ការឃាត់ខ្លួនស្ត្រីញៀនល្បែងទាំងនោះ ឱ្យឈប់ប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងតទៅទៀត។

ការបង្ក្រាបករណីលេងល្បែងស៊ីសងនេះ បានធ្វើឡើងកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅចំណុចដីឡូត៍ មួយកន្លែង ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ការបង្ក្រាបវង់បៀ ខាងលើ មានប្រជាពលរដ្ឋបានបង្ហោះសារតាមបណ្តាញសង្គម សុំឱ្យអាជ្ញាធរមានសមត្ថកិច្ច ជួយលុបបំបាត់ល្បែងស៊ីសង ដែលលេងខួបប្រាំងខួបវស្សា មាន២ ទៅ៣វង់ ជាប្រភេទល្បែងលេងបៀ ភាគ ច្រើនជាស្ត្រី ខ្លះបីកូននិងចៅ ទៅលេង រហូតភ្លេចដាំបាយ និងធ្វើម្ហូបឲ្យប្តីហូប ក្រោយពេលប្តីត្រឡប់មកពីធ្វើការ គ្មានអ្វីហូប ក៏កើតមានករណីជម្លោះហិង្សាក្នុងគ្រួសារ ជាញឹកញាប់ ទើបសុំឱ្យសមត្ថកិច្ច ចុះបង្ក្រាប កុំឱ្យមានបន្តទៀត។

ប្រភពដដែល បន្តថា ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាប ជាក់ស្តែង ដោយឃើញភាគច្រើនជាស្ត្រីចាស់ៗ លេងបៀដាក់លុយ ៥០០ ទៅ១០០០រៀល។ បន្ទាប់ពីកម្លាំងសមត្ថកិច្ចឃើញស្ថាន ភាពជាក់ស្តែងបែបនេះ បានធ្វើការអប់រំណែនាំ និងកិច្ចសន្យានៅនឹងកន្លែង ឲ្យបញ្ឈប់សកម្មភាពលេងល្បែងស៊ីសងទៀត បើឃើញមានលើកក្រោយទៀត នឹងមានវិធានការតាមច្បាប់។ ចំណែកវត្ថុតាង រួមមាន បៀ កន្ទេ ល និងកម្រាល ត្រូវបានសមត្ថកិច្ចដកហូតយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលអូរឫស្សី។

កម្លាំងប៉ុស្តិ៍នគរបាល បានបញ្ជាក់ថា ជាការណែនាំពីស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តម សេនី យ៍ត្រី សឿម សារិទ្ធ បានដាក់វិធានការឲ្យលុបបំបាត់ល្បែងស៊ីសង មិនឲ្យកើតមានក្នុងមូលដ្ឋាន ជាពិសេសថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ហាមលេងល្បែងស៊ីសងដាច់ខាត គឺអនុញ្ញាតឱ្យលេងតែល្បែងប្រជាប្រិយប៉ុ ណ្ណោះ៕