Thursday, April 2, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបញ្ជូនម្ចាស់ក្រុមហ៊ុនទេសចរណ៍ លក់កញ្ចប់ដំណើរកម្សាន្តខ្យល់ ចូលគុក

បញ្ជូនម្ចាស់ក្រុមហ៊ុនទេសចរណ៍ លក់កញ្ចប់ដំណើរកម្សាន្តខ្យល់ ចូលគុក

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃក្រុមការងារ Hotline Scam 24/7 ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ សហ ការជាមួយអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាម្ចាស់ក្រុមហ៊ុនទេស ចរណ៍ VR SMILE TOUR AND TRAVEL Co.,Ltd ពាក់ព័ន្ធនឹងបទល្មើសឆបោកប្រាក់ពីអតិថិជន ជា ច្រើននាក់។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ហ.ស.ប ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវបានឃាត់ខ្លួន ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ជាង២០ករណី ដែលចោទប្រកាន់ថា ក្រុមហ៊ុនទេសចរណ៍ខាងលើ បានទទួលប្រាក់ពីអតិថិជន ដើម្បីរៀបចំដំណើរកម្សាន្ត ទាំងក្នុងនិងក្រៅប្រទេស ប៉ុន្តែមិនបានអនុវត្តតាមកិច្ចសន្យា និងមិនបានរៀបចំដំណើរកម្សាន្តជូនអតិថិជន ដូចការសន្យានោះឡើយ។

ដោយឡែក តាមការស៊ើបអង្កេត បានបង្ហាញថា ក្រុមហ៊ុន VR SMILE TOUR AND TRAVEL Co.,Ltd មានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានប្រើប្រាស់យុទ្ធសាស្ត្រផ្សព្វផ្សាយទាក់ទាញអតិថិជន ដោយផ្តល់ជូនកញ្ចប់ដំណើរកម្សាន្ត តម្លៃទាប និងមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមបណ្តាញសង្គម ប៉ុន្តែបន្ទាប់ពីទទួលប្រាក់ហើយ មិនបានបំពេញកាតព្វកិច្ចដូចការសន្យានោះទេ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំនៅពន្ធនាគារ តាមដីកាបង្គាប់ឱ្យឃុំរបស់ចៅក្រមស៊ើបសួរ នៃសា លាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ។

សមត្ថកិច្ច បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់រងគ្រោះពីករណីស្រដៀងគ្នា ឬមានពាក់ព័ន្ធនឹងក្រុមហ៊ុនខាងលើ សូមធ្វើការដាក់ពាក្យបណ្តឹងបន្ថែម ដើម្បីចាត់វិធានការតាមផ្លូវច្បាប់បានពេញលេញ និងការពារសិទ្ធិរបស់ជនរងគ្រោះ៕

RELATED ARTICLES