Thursday, April 2, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទណ្ឌិតជាង ១ពាន់នាក់ ស្នើសុំលើកលែងទោស

ទណ្ឌិតជាង ១ពាន់នាក់ ស្នើសុំលើកលែងទោស

ភ្នំពេញ ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យនិងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ចំនួន ១២៥៤នាក់ ដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦។

គណៈកម្មការថ្នាក់ជាតិ បានពិនិត្យនិងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស សរុបចំនួន ១២៥៤នាក់ (ស្រី១០៥នាក់)។ ក្នុងនោះ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ មានទណ្ឌិតស្នើសុំ ចំនួន ៦៦៨នាក់ (ស្រី៥៣នាក់) និងសម្រាប់ពិធីបុណ្យវិសាខបូជា មានទណ្ឌិតស្នើសុំ ចំនួន ចំនួន៥៨៦នាក់ (ស្រី៥២នាក់) ដែលសំណើសុំនេះទទួលបានពីពន្ធនាគាររាជធានី ខេត្ត ចំនួន២៤ និងមណ្ឌលអប់រំកែប្រែ ចំនួន៤។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីដែលជាអនុប្រធាន និងសមាជិកនៃគណៈកម្មការថ្នាក់ជាតិ តំណាងអយ្យការ ទទួលបន្ទុកមណ្ឌលអប់រំកែប្រែ ទាំង៤ និងប្រធានមណ្ឌលអប់រំកែ ប្រែ ទាំង៤ ព្រមទាំងមន្ត្រីជំនាញមួយចំនួននៃក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ប៉ុន្តែមិនទាន់មានលទ្ធផលនៅ ឡើយ៕

RELATED ARTICLES