ខេត្តពោធិ៍សាត់ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត ព្រមទាំងអង្គ ការអន្តរជាតិធំៗ ប្រចាំកម្ពុជា ចុះមកសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅដោយផ្ទាល់ របស់ប្រជាពលរដ្ឋភៀសសឹក នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។


ប្រជាពលរដ្ឋភៀសសឹក ទាំងនេះ បានមកស្នាក់នៅទីនេះ បន្ទាប់ពីយោធាថៃ ឈ្លានពានចូលមករាយលួសបន្លា និងដាក់ទូកុងតឺន័រ រំលោភលើដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ដោយខុសច្បាប់ នាពេលកន្លងមក បន្ទា ប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។


រាជរដ្ឋាភិបាលកម្ពុជា បានដាក់លិខិតតវ៉ា ជាបន្តបន្ទាប់ តាមរយៈក្រសួងការបរទេស និងតែងតែបញ្ជាក់ម្តងហើយម្តងទៀត គឺប្រកាន់ជំហរដាច់ខាត ដោយមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន តាមរយៈការប្រើកម្លាំងឡើយ។


គួរបញ្ជាក់ថា ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព វិទ្យាល័យ ហ៊ុនសែន ប្រ មោយ ខេត្តពោធិ៍សាត់ បច្ចុប្បន្ននេះ មានចំនួន ៧៦គ្រួសារ ផ្ទះសម្បែងរបស់ពួកគាត់ ត្រូវបានយោធាថៃ រាយលួសបន្លា និងដាក់ទូកុងតឺន័រ ព័ទ្ធយកទាំងស្រុង ៕



